Hyundai Veloster 2015 កំពុង​​ទទួល​បាន​ការចាប់​អារម្មណ៍​នៅ​កម្ពុជា

​ទីក្រុង​ភ្នំពេញ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ វត្តមាន​ រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង​ Hyundai ដែល​មាន​ឈ្មោះ​ថា Hyundai Veloster ស៊េរី​ 2015 បាន​ធ្វើ​ចរាចរណ៍​ព្រោង​ព្រាត​​នៅ​តាម​ដង​ផ្លូវ​នានា​ ហើយ​ក្នុង​ចំណោម​អ្នក​បើកបរ​រថយន្ត​នេះ ភាគ​ច្រើន​គឺ​ជា​យុវវ័យ។

Veloster 2015 ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ទ្វារ​ត្រឹម​តែ ៣ ដោយ​ទ្វារ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ (សម្រាប់​នៅ​កម្ពុជា)។ ការ​ធ្វើ​ដូចនេះ​គឺ​ដើម្បី​បង្កើន​សុវត្ថិភាព​ទៅ​ដល់​អ្នក​ជិះ​នៅ​ខាង​ក្រោយ​ កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ពេល​ដែល​បើក​ទ្វារ​ចេញ​ពី​រថយន្ត ។ ក្រឡេក​ទៅ​ការ​រចនា​ផ្នែក​ខាង​មុខ​វិញ​គឺ​ពិត​ជា​ទាក់​ទាញ ជាមួយ​នឹង​ការ​រចនា​បែប​ទាន់​សម័យ​ អម​ដោយ​ចង្កៀង​ខាង​មុខ​​ដែល​បំពាក់​នូវ​អំពូល​ប្រភេទ LED យ៉ាង​ប្រណីត ។ ឯ​ផ្នែក​ខាង​ក្រោយ​ក៏​មិន​ធម្មតា​ដែរ ដោយ​ស្តុប​ខាង​ក្រោយ​ បាន​រចនា​យ៉ាង​ស្រស់​ស្អាត​ សក្ដិ​សម​រូបរាង​ផ្នែក​ខាង​ក្រោយ​រាង​ទាល​របស់​វា។ ជាពិសេស​ការ​រចនា​បំពង់​ស៊ីម៉ាំង​ពីរ​ជាប់​គ្នា​ ដែល​មាន​ទីតាំង​នៅ​ផ្នែក​កណ្ដាល​ធ្វើ​ឲ្យ​ Veloster 2015 កាន់​តែ​ប្លែក និង​ទាក់​ទាញ​ជាង​រថយន្ត​ដទៃ​ទៀត។

ងាក​មក​មើល​ផ្នែក​ខាង​ក្នុង​វិញ​ម្ដង វាកាន់​តែ​មិន​ធម្មតា​ដោយ​ Veloster 2015 បំពាក់​នូវ​កៅអី អង្គុយ​បែប​ស្ព័រ​ដ៏​មាន​ផាសុកភាព ជាមួយ​នឹង​តាប្លូ​បញ្ជា​នៅ​ក្នុង​រថយន្ត​បែប​ទំនើប​ និង​ទាន់​សម័យ​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ថ្លៃថ្នូរ។ វា​ក៏​បាន​បំពាក់​នូវ​អេក្រង់​ Touchscreen ទំហំ ៧ អ៊ីង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​​​ក្នុង​ការ​ចាក់​បទ​ចម្រៀង ស្ដាប់​វិទ្យុ ឬ ប្រើប្រាស់​ផែន​ទី​ជាដើម។ ​វា​ក៏​បាន​បំពាក់​ផង​ដែរ​នូវ​​​ឧបករណ៍​បំពង​សំឡេង​​ចំនួន​ ៨ ដែល​មាន​គុណភាព​ខ្ពស់​​។

ក្រៅ​ពី​ការ​រចនា​ដ៏​ស្រស់ស្អាត​ហើយ​នោះ​​ Veloster 2015​ក៏​ជា​រថយន្ត​ដ៏ទំនើបផង​ដែរ​ ដោយ​លោក​អ្នក​អាច​ធ្វើការ​តភ្ជាប់​ iPhone ​របស់​អ្នក​ទៅកាន់​រថយន្ត​ដើម្បី​ស្ដាប់​បទចម្រៀង​ ឬ​ទស្សនា​ខ្សែ​ភាពយន្ត​ជា​ដើម​។​​​​ ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​ប្រើ​ប្រាស់​ iPhone ​ដើម្បី​ធ្វើ​ជា​តេឡេ​បញ្ជា​ក្នុង​ការ​​ lock ឬ​ Unlock បញ្ឆេះ​និង ពន្លត់ យាន​យន្ត​របស់​អ្នក​ជាដើម ​តាម​រយៈ​បច្ចេកវិទ្យា Pandora®។

​ចំណុច​ដ៏​ពិសេស​មួយ​ទៀត​របស់​ Veloster 2015 នោះ​គឺ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​រថ​យន្ត​នេះ​បាន​ទទួល​ផ្កាយ​ប្រាំ​ ពី​ការ​បោះ​ឆ្នោត​​ប្រភេទ​រថយន្ត​ដែល​មាន​សុវត្ថិភាព​ខ្ពស់​។ ដោយ​វា​បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​មាន​ដូចជា​ ប្រព័ន្ធ​ប្រកាស​ដំណឹង​ កាមេរ៉ា ប្រព័ន្ធ​ហ្វ្រាំង ប្រព័ន្ធ​គ្រប់​គ្រង​ល្បឿន និង​ពោង​សុវត្ថិភាព​ជា​ដើម។

Veloster 2015 បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ Inline 4-cylinder ចំណុះ 1.6 ដែល​មាន​កម្លាំងម៉ាស៊ីន 201 សេះ ហើយ​វា​ស៊ីសុំាំប្រមាណ 9.05 L/100km សម្រាប់​ផ្លូវ​ទីក្រុង និង 6.72 L/100km សម្រាប់​ផ្លូវ​ហាយវេ។ ជាមួយ​នឹង រថយន្ត​ប្រភេទ​នេះ​វា​មាន​បី​ជម្រើស​ឲ្យ​អ្នក​ជ្រើស​រើស គឺ VELOSTER / RE:FLEX, VELOSTER TURBO R-SPEC និង VELOSTER TURBO ហើយ​ជា​ពិសេស​វាមាន​ពណ៌​ចំនួន ៧ ខុសៗ គ្នា​ផង​ដែរ៕​​


ប្រភព ៖ Hyudai
អត្ថបទដោយ ៖ SAM


  • Hyundai Veloster 2015 កំពុង​​ទទួល​បាន​ការចាប់​អារម្មណ៍​នៅ​កម្ពុជា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: