ផ្ទះ​ឈើ​ លើ​ថ្ម​១​ខ្នង​ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​ទ្រព្យសម្បត្តិ​ នៅក្នុង​ផ្ទះ​អស់​រាប់​ម៉ឺន​ដុល្លារ​

ផ្ទះ​ឈើ​ លើ​ថ្ម​១​ខ្នង​ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​ទ្រព្យសម្បត្តិ​ នៅក្នុង​ផ្ទះ​អស់​រាប់​ម៉ឺន​ដុល្លារ​

បន្ទាយមានជ័យ​ ៖ តាម​សេចក្ដីរាយការណ៍​របស់ ​លោក​ រស់ ​សំបូរ​ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុ​ធ​ហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៦​ ខែឧសភា ​ឆ្នាំ​២០១៦ ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈពេល​ជិត​១​ម៉ោង​ បើ​ទោះ​បី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ពន្លត់​យ៉ាងណាក៏ដោយ ​ក៏​មិនអាច​ពន្លត់​បាន​ដែរ​ ព្រោះ​ភ្លើង​ឆេះ​ខ្លាំងពេក​​ នៅ​ត្រង់​ចំណុច​ភូមិ​ប្រឡាយ​លួង​លើ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។

​ម្ចាស់ផ្ទះ​មានឈ្មោះ ​អឿ ​សារ៉ន ភេទ​ប្រុស ៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហូ​យ ច​ន្ធូ​ រស់នៅ​ក្នុងភូមិ​ប្រឡាយ​លួង​លើ ឃុំ​ឫស្សី​ក្រោយ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​ជ័យ ផ្ទះ​មាន​ទំហំ​៨m ×១៥m ថ្ម​ក្រោម​ឈើ​លើ​ជញ្ជាំង​ក្ដារ​ ប្រក់​ស័ង្កសី ​សំភារៈ​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ម៉ត់​ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។

លោក​ រស់ ​សំបូរ​ បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​នោះ​ម្ចាស់ផ្ទះ​មិន​នៅ​ ជាប់រវល់​ទៅ​រក​ស៊ី​លុះ​ម៉ោង​ជិត​៤​នោះ​ស្រាប់តែ​គេ​ឃើញ​ភ្លើង​ឆាបឆេះ​ចេញពី​ក្នុងផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ ភ្លាម​នោះ​ប្រ​ជា​ពលរដ្ឋ​នៅ​ទីនោះ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ​បាន​ខិតខំ​ជួយ​ពន្លត់​ដែរ​ តែ​មិន​អាច​ជួយ​បាន ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​១​ម៉ោង​ ទើប​ជួយ​ពន្លត់​បាន​។

លោក ​រស់​ សំបូរ​ បាន​បញ្ជាក់​ទៀត​ថា ​មូលហេតុ​នាំ​ឲ្យ​ឆេះ​ផ្ទះ​នេះ​បណ្ដាលមកពី​ទុស្សេ​ចរន្ត​អគ្គិសនី​៕​