Fellaini និង Robert Huth រង​ពិន័យ​ម្នាក់​៣​ប្រកួត

កីឡាករMarouane Fellaini និង Robert Huth ត្រូវ​រង​ពិន័យ​ម្នាក់​៣​ប្រកួត​បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា មួយ​ក្នុង​ការ​ប្រកួត​រវាង Manchester United និង Leicester កាល​ពី​ថ្ងៃអាទិត្យ​នៅ Old Trafford។

 

Fellaini និង Robert Huth រង​ពិន័យ​ម្នាក់​៣​ប្រកួត

 

នៅ​ក្នុង​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា គេ​ឃើញ​ខ្សែ​ការពារ Huth បាន​យក​ដៃ​ទៅ​បោច​សក់ Fellaini បន្ទាប់​ពី ខ្សែបម្រើ​សញ្ជាតិ​បែលហ្សិក​អុក​គេ​មួយ​កែង​ដៃ​។

 

យោង​តាម​ការ​ពិន័យ​នេះ​ធ្វើ​ឲ្យFellaini នឹង​អវត្តមាន​ការ​ប្រកួត Premier League ដែល​នៅ​សល់​ទាំង អស់​របស់ Manchester United ប៉ុន្តែ​អាច​មក​ជួយ​ក្រុម​វិញ​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ទល់​នឹង Crystal Palace នៅ Wembley ថ្ងៃ​ទី​២១ ឧសភា។ ដោយ​ឡែក Robert Huth នឹង​អវត្តមាន​២​ប្រកួត​ដែល នៅ​សល់​ហើយ​និង ប្រកួត​សប្ដាហ៍​ទី​មួយ​ជាមួយ Leicester នៅ​រដូវកាល​ក្រោយ៕

 

Fellaini និង Robert Huth រង​ពិន័យ​ម្នាក់​៣​ប្រកួត

 

Fellaini និង Robert Huth រង​ពិន័យ​ម្នាក់​៣​ប្រកួត

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC