ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ

រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​ជា​កម្មករ​បូម​ខ្សាច់​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​វេលា​ព្រឹក​ថ្ង​ទី​០៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចុង​ព្រែក​អ្នកតា​វាំង ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ដោយ​សភាព​សព​មាន​លក្ខណៈ​ស្អុយរលួយ​អស់​ខ្លួនប្រាណ មើល​លែង​ស្គាល់ ។

សព​ដែល​ត្រូវ​ប្រទះ​ឃើញ​មានឈ្មោះ ហៀ​ក ង៉​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​បូម​ខ្សាច់​ក្នុង​ការដ្ឋាន​សំណង់ ប៉េង ឃាត បច្ចុប្បន្ន​ស្នាក់​នៅ​ការដ្ឋាន​នេះ​តែ​ម្តង និង​មានស្រុក​កំណើត នៅ​ភូមិ​ចំ​អើ​ប ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

ក្រោយ​ការ​ប្រទះ​ឃើញ​រួច​មក ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​មន្ត្រី​កោសល្យវិច័យ ឲ្យ​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច មន្ត្រី​ជំនាញ​មិន​អាច​បញ្ជាក់​បាន​ថា សព​ត្រូវ​ស្លាប់​ដោយសារ​អ្វី​នោះ​ទេ ព្រោះ​មុន​ពេល​ដែល ប្រទះ​ឃើញ សព​ត្រូវ​ភ្លើង​ឆេះ​ព្រៃ ឆេះ​បំផ្លាញ​ខ្លួនប្រាណ​អស់​ទៅ​ហើយ ។

អ្នកស្រុក​ក្បែរ​ទីនោះ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​នោះ​ឧស្សាហ៍​ឆេះ​ព្រៃ​ណាស់​ព្រោះតែ​អាកាសធាតុ​ក្តៅ​ខ្លាំង ។

ចំណែក​ពេល​ខ្លះ ប្រជាពលរដ្ឋ​នាំ​គ្នា​ដុត​ព្រៃ និង​ស្មៅ​ដើម្បី​រក​ឃ្មុំ ។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ ស្រប​ពេល​ភ្លើង​កំពុង​ឆេះ​ស្មៅ​នោះ ស្រាប់តែ​មាន​ក្លិន​អា​សោច​សាយភាយ​ឡើង​ៗ យ៉ាង​ខ្លាំង​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​រក​ឃ្មុំ​នាំ​គ្នា​ដើរទៅ​មើល ក៏​ប្រទះ​ឃើញ​សព​បុរស​រង​គ្រោះ​នៅ​ទីនោះ​តែ​ម្តង ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ គឺ​ត្រូវ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៦​មក​ម្លេះ ដោយ​សាច់ញាតិ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​តាម​រក​ផង​ដែរ ។ ទើប​រហូត​មក​ទល់​នឹង​វេលា​ថ្ងៃខែ​ឆ្នាំ​ខាងលើ ក៏​ប្រទះ​ឃើញ​ស្លាប់​តែ​ម្តង​ទៅ ។

សមត្ថកិច្ច​បន្ថែម​ថា សព​មិន​បាន​ត្រូវ​គេ​លួច​ដុត​នោះ​ទេ គឺ​អាច​ត្រូវ​គេ​សម្លាប់​ហើយ​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ ទើបត្រូវ​ភ្លើង​ដែល​ឧស្សាហ៍​ឆេះ​ស្មៅ​នៅ​ទីនោះ ឆេះ​បំផ្លាញ​សព​រហូត​មើល​លែង​ស្គាល់​តែ​ម្តង​ទៅ ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​ជា​ករណី​ឃាតកម្ម ដោយសារ​គំនុំ​រឿង​អ្វីមួយ មិនមែន​ជា​ករណី​ប្លន់​នោះ​ទេ ព្រោះ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​សព មាន​លុយ​ដុល្លារ​ចំនួន​៨០០​ដុល្លា​ក្នុង​ការ​បូ​ប និង​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក ណូ​គា​១២៨០ ដែល​នៅ​ក្បែរ​ខ្លួន​ជន​រង​គ្រោះ គឺ មិន​ត្រូវ​បាន​បាត់បង់​ឡើយ ។

យ៉ាងណាមិញ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម តាម​ជំនាញ​ជុំវិញ​ករណី​ស្លាប់​របស់​ជន​រង​គ្រោះ ។

ដោយឡែក​សព​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​បូជា​ធ្វើបុណ្យ នៅ​វត្ត​អម្ពរ​វ័​ន្ត ហៅ​វត្ត​ព្រែក​ថ្មី តាម​ប្រពៃណី ចំណែក​ទ្រព្យសម្បត្តិ​ដែល​នៅ​សេសសល់ ក៏​ត្រូវ​ប្រគល់​ជូន​សាច់ញាតិ​វិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា បើយោងតាមសេចក្តីរាយការណ៍ ពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី៦​​ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ​ក្រុមក្មេង​ឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង​ ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក សល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។

លោកឧត្តមសេនីយ៍​ទោ​ ម៉ែន លី​ ស្នងការខេត្តឧត្តរមានជ័យបានឲ្យភ្នាក់ Fresh News ដឹងថា​ ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។

លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ច​បានចុះទៅ​កន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ​។ រីឯក្មេង​ស្លាប់បាត់បង់ជីវិត​ ត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ
រូបភាព៖ សាកសពជនរងគ្រោះ

ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ
រូបភាព៖ សាកសពជនរងគ្រោះ

ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ
រូបភាព៖ ទូរស័ព្ទជនរងគ្រោះ

ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ
រូបភាព៖ សាកសពជនរងគ្រោះ

ប្រទះ​ឃើញ​ សព​បុរស​ម្នាក់ ស្លាប់​ស្អុយរលួយ​ក្នុង​ព្រៃ
រូបភាព៖ ជនរងគ្រោះ