Man Utd នៅ​ស្រពិច​ស្រពិល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ក្រោយ​បញ្ចប់​ត្រឹម​ស្មើ​យប់​មិញ​

ក្នុង​ការ​ប្រកួត​ UEFA Champion League កាល​ពី​យប់​មិញ​ក្លឹប​ Manchester United បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​០​ទល់​នឹង​០​ជាមួយ​ក្លឹប​ PSV ប៉ុណ្ណោះ​ ។

ដោយ​សារ​តែ​លទ្ធផល​ស្មើ​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Manchester United ដែល​មាន​៨​ពិន្ទុ​ហាក់​មិន​ប្រាកដ​ពី​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នៃ​ UEFA Champion League នៅ​ឡើយ​ទេ​ព្រោះ​ដោយ​សារ​ក្លឹប​ពីរ​ផ្សេង​ទៀត​មាន​ពិន្ទុ​ប្រផិត​ប្រផើយ​គ្នា​គឺ​ Wolfsburg មាន​៩​ពិន្ទុ​ ហើយ​ PSV មាន​៧​ពិន្ទុ​ ។

ទោះ​យ៉ាង​ណា​​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​បាន​ Man Utd ត្រូវ​ឈ្នះ​ដាច់​ខាត​ពេល​ជួប​ជាមួយ​ Wolfsburg ថ្ងៃ​ទី​៩​ខែ​ធ្នូ​ខាង​មុខ​ ព្រោះ​ PSV អាច​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ CSKA Moscow ដែល​ជា​ក្រុម​បាត​តារាង​ ។

អត្ថបទ ៖ វិចទ័រ


  • Man Utd នៅ​ស្រពិច​ស្រពិល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ក្រោយ​បញ្ចប់​ត្រឹម​ស្មើ​យប់​មិញ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: