ប្អូន​ប្រុស ចន ច័ន្ទលក្ខិណា ៖«ខ្ញុំមិន​ដែល​ផ្ដល់​បទ​សម្ភាសន៍ ដល់​អ្នក​កាសែត​ណា​ទេ ជុំវិញ​រឿង​គ្រួសារ​ របស់​លោក ប៉ែន ចំរ៉ុង»​

(ភ្នំពេញ)៖ បន្ទាប់ពីរឿងរ៉ាវ បណ្ដឹងលែងលះរបស់តារាសម្ដែង និងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ប្ដឹងលែងភរិយារបស់ខ្លួន គឺកញ្ញា ភិន សុដាលីស ត្រូវបានបែកធ្លាយ ដល់ដៃតុលាការ គួរឲ្យភ្ញាក់ផ្អើលមក គឺសង្កេតឃើញថា មជ្ឈដ្ឋានមហាជនទូទៅកំពុងតែរងចាំអ៊ុតមើលថា តើលទ្ធផលនៃបណ្ដឹងនេះ​ នឹងទៅជាយ៉ាងណា ជាពិសេសគេក៏ចង់ដឹងដែរថា ដើមចមដៃជម្លោះនេះ ផ្ដើមចេញមកពី ប៉ែន ចំរ៉ុង ឬមួយមពី នាង ភិន សុដាលីស ព្រោះស្នេហាពួកគេ ពិតជាលំបាកណាស់ទម្រាំបានគ្នា ជាប្ដីប្រពន្ធស្របច្បាប់។

យ៉ាងណាមិញថ្មីៗនេះ មជ្ឈដ្ឋានអ្នករស់នៅក្នុងចង្កោមសិល្បៈ មានអ្នកខ្លះហ៊ានបញ្ចេញយោបល់ និងអ្នកខ្លះទៀតមិនហ៊ានបញ្ចេញ​ ជុំវិញរឿងប៉ែន ចំរ៉ុង ខាងលើនេះ ព្រោះពួកគេគិតថា ជារឿងគ្រួសារ ហើយមិនកាន់ជើងខាងណាៗទេ ហើយរងចាំមើលលទ្ធផលដូចគ្នា។ ប៉ុន្តែក្នុងនោះ គេបានឃើញតារាប្រុសម្នាក់ ដែលគេស្គាល់ថា ត្រូវជាប្អូនប្រុសរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សាយថា លោកបានលូកមាត់ចូលទៅក្នុងជម្លោះ រវាងប្ដីប្រពន្ធ ប៉ែន ចំរ៉ុង និងភិន សុដាលីស ហើយត្រូវ បានមហាជនរិះគន់ថា ជាអ្នកចេះដឹងរឿងគេ ។ តែចំណុចនេះ លោក ចន ច័ន្ទតារា បញ្ជាក់ថា លោកមិនដែលបានផ្ដល់បទសម្ភាសន៍​ឲ្យអ្នកកាសែតណាទេ ហេតុអ្វីមានព័ត៌មាននេះកើតឡើង។

​ប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា ជាតារាសម្ដែងដ៏ស្រស់សង្ហាម្នាក់ ថ្វីត្បិតតែមិនសូវ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង តែលោកក៏មានការងារច្រើនធ្វើ មិនធម្មតាឡើយ ព្រោះ​មានការងារ ជាក្រុមជាមួយក្រុមតន្ត្រីនានា​ជាច្រើន។ លោក ចន ច័ន្ទតារា ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយថា លោកបានលូកមាត់​លូកក ជាមួយរឿង ប៉ែន ចំរ៉ុង និង ភិន សុ​​ដាលីស ហើយលោកត្រូវ​បានមហាជនជាច្រើន រិះគន់លោក ថា«ជាមនុស្សចេះដឹងរឿងគេ!​» ខណៈដែលលោក មិនបានដឹងរឿងអីសោះ។

លោក ចន ច័ន្ទតារា បាននិយាយ​ឲ្យដឹងថា លោកមិនបានជួប​អ្នកកាសែតណាម្នាក់សោះ ផ្ដល់បទសម្ភាសន៍ ណាមួយឡើយ ស្រាប់តែលេចព័ត៌មានឡើងតែម្ដង ធ្វើឲ្យលោកភ្ញាក់ផ្អើលខ្លាំងមែនទែន ។ សម្រាប់រឿង​ លោក ចំរ៉ុង និង ​ភិន សុដាលីស លោកមិនបាននិយាយអ្វីទេ ព្រោះរឿងបុគ្គល ម្យ៉ាង​ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ​សម្រាប់ការចុះផ្សាយនោះ ហាក់ធ្វើឲ្យលោក ខូចខាតច្រើនជាងចំណេញ។

លោក ចន ច័ន្ទតារា ថ្វីតែជាប្អូនប្រុសបង្កើត អ្នកនាង ចន ច័ន្ទលក្ខិណា តែលោកមិនបាន​តោងកាលីបបងស្រី ដើម្បី​ប្រជាប្រិយភាពទេ លោកប្រឹងប្រែងធ្វើអ្វី ដោយខ្លួនលោក និង ​សន្សឹមៗ តាមសមត្ថភាព៕

ប្រភព ៖
Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

នេះបើតាមប្រភពពី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា តារាសម្តែងនិងជាពិធីករលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស នឹងត្រូវចូលទៅបំភ្លឺ នៅតុលាការនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ដោយការកោះហៅនេះ ធ្វើឡើងតាមបណ្តឹង សុំលែងលះប្រពន្ធ របស់លោក ប៉ែន ចំរ៉ុង ដែលបានដាក់ ចូលដល់ដៃតុលាការ កាលពីពេលថ្មីៗនេះ ។

បើតាមមន្ត្រីតុលាការ បានប្រាប់ឲ្យដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស ឲ្យចូលខ្លួនមកតុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។ ហើយពាក្យពាក់ព័ន្ធការទទួលដីកា លោក ប៉ែន ចំរ៉ុង បានទទួលដីកាកោះរួច ចំណែកអ្នកនាង ភិន សុដាលីស ពុំទាន់បានទទួលនៅឡើយទេ ។

ចំណងស្នេហារវាងស្វាមីភរិយា ដែលមានត្រឹមអេតាស៊ីវិល តែអត់មានឥតខាន់ស្លា តារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះត្រូវបាន ប្រភពពីអ្នកជិតខ្លួន ក៏ដូចជាគ្រួសារខាងស្រី អះអាងថា ជីវិតស្វាមីភរិយារបស់ ពួកគេទាំងពីរនាក់ បានជួបភាពរង្គោះរង្គើរ រហូតឈានដល់ការ សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ បន្ទាប់ពីការរស់នៅជាមួយគ្នា រយៈពេលជាង១ឆ្នាំមកនេះ មិនចុះសម្រុងនិងមានការផ្ទុះ ជម្លោះក្នុងគ្រួសារស្ទើររាល់ថ្ងៃ។

បើទោះបីជាយ៉ាងណា គេហទំព័ររបស់យើង និងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធទៅនិងការវិវត្តន៍ បណ្តឹងសុំលែងលះ របស់ស្វាមីភរិយាមួយគូនេះ ផ្សាយជូនដល់ទស្សនិកជន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload