តារាម៉ូដែល ខុសភេទដែល ប្រិយមិត្តច្រើន បានស្គាល់ ពេលនេះជួបទុក្ខធ្ងន់ បាត់បង់ប្រដាប់ភេទ ព្រោះជំងឺមហារីក

ថៃ៖ បុរសម្នាក់ដែលចូលចិត្តថត តែងខ្លួនធ្វើជាស្រី និងចូលចិត្តថតរូប ជាលក្ខណៈស្ទាយប្លែកៗ រហូតដល់ក្លាយជាតារាល្បី នៅលើបណ្តាញសង្គម មិនត្រឹមតែក្នុងប្រទេសថៃ ថែមទាំងនៅក្រៅប្រទេសទៀត ពេលនេះកំពុងមាន ទុក្ខធ្ងន់ព្រោះតែរូបគេ កំពុងទទួលរងជំងឺ យ៉ាងកាចសាហាវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកដែលល្បីល្បាញ ក្នុងការថតរូបជាស្ទាយប្លែកៗ នោះត្រូវបានគេស្គាល់ថា Sexy Pancake ជាជនជាតិថៃ ពេលនេះកំពុងតែ ជួបរឿងរ៉ាវអាក្រក់ ដោយរូបគេកើតមានជំងឺ មហារីកប្រដាប់ភេទ រហូតដល់ថ្នាក់ ក្រុមគ្រូពេទ្យត្រូវបង្ខំចិត្ត ធ្វើការកាត់ប្រដាប់ភេទ របស់គេចោល ដើម្បីការពារកុំឲ្យ ជំងឺបន្តរាលដាលថែមទៀត។

នៅក្នុងអាជីពការងាររបស់គេ ក្នុងរយៈពេល៣ឆ្នាំ បូករួមទាំងការថតរូប ដោយមានលាយឡំស្ទាយប្លែកៗ ដើម្បីយកទៅបង្ហោះនៅលើ បណ្តាញសង្គមផងនោះ Sexy Pancake ត្រូវធ្វើការរុំប្រដាប់ភេទ របស់គេបត់ទៅក្រោម ជារៀងរាល់ថ្ងៃ ក្នុងបំណងឲ្យ រូបរាងរបស់គេមើលទៅ ដូចជាមនុស្សស្រីអញ្ចឹងផងដែរ។ ក្នុងនោះដែរ ក្រុមអ្នកជំនាញជឿជាក់ថា ការរុំប្រដាប់ភេទ បត់ទៅក្រោម បានធ្វើឲ្យឈាមដែល មិនបានធ្វើចលនាដោយត្រឹមត្រូវនោះ បង្កឲ្យកោសិកាមហារីក បង្កកំណើតនិងរីកលូតលាស់ឡើងយ៉ាងរហ័ស ហើយនេះគឺជាអ្វី ដែលបានកើតឡើងជាក់ស្តែង ទៅលើតារាល្បី នៅលើបណ្តាញសង្គម Sexy Pancake។

ជាមួយគ្នានេះដែរ ក៏មានការបង្ហោះ ការរៀបរាប់ខ្លីមួយ នៅលើទំព័រហ្វេសប៊ុក របស់គេផ្ទាល់ផងដែរ ដោយបានបញ្ជាក់ថា “Pancake ចាប់ផ្តើមមានជំងឺ មហារីប្រដាប់ភេទ ព្រោះថាគាត់តែង រុំប្រដាប់ភេទរបស់កាត់ ដើម្បីថតរូប ហើយពេលខ្លះគាត់ទុកវាចោល ដោយមិនស្រាយចេញ ដល់ភ្លឺទៀតផង”។ 

យ៉ាងណាមិញ ក្រោយពីមានរឿងរ៉ាវ បែបនេះកើតឡើង មនុស្សជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ Sexy Pancake ផ្ទាល់បាននាំគ្នា ចូលរួមបរិច្ចាគទឹកប្រាក់ ដើម្បីជួយសម្រួលដល់ការ ព្យាបាលរបស់រូបគេ ព្រមទាំងមានការពោលពាក្យ លើកទឹកចិត្តជាច្រើន នៅលើបណ្តាញសង្គម។

គូសបញ្ជាក់ផងដែរថា Sexy Pancake ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលថតរូប ជាលក្ខណៈមនុស្សស្រី ប្រកបដោយស្ទាយប្លែកៗ និងគួរឲ្យចង់សើចជាច្រើន ហើយរូបគាត់ក៏ចាប់ផ្តើម ពេញនិយមរហូតទាល់តែ ទំព័របណ្តាញសង្គមរបស់គាត់ មានអ្នកចុចតាមដាន ដល់ទៅជិត៥សែននាក់ ឯណោះ។ ហើយយើងនឹងសង្ឃឹមថា ជំងឺរបស់គេនឹងអាច ធូរស្រាល ព្រមទាំងជាសះស្បើយ នាពេលឆាប់ៗនេះ៕ 

ប្រភព ៖
ដេលីម៉េល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload