គុណសម្បត្តិ​របស់​ល្ហុង​ និង​គ្រាប់​របស់​វា​

ផ្លែ​ល្ហុង​ វា​មានគុណ​សម្បត្តិ​ជា​ច្រើន​ដល់​សុខភាព​របស់​មនុស្ស​យើង​។​ លើស​ពី​នេះ​ទៅ​ទៀត​វា​ការ​អាច​ជួយ​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ផង​ដែរ​។​ ខាងក្រោម​នេះ​គឺជា​ចំនុច​ពិសេស​របស់​ផ្លែ​ល្ហុង​ដែល​វា​អាច​ជួយ​ដល់​សុខភាព​យើង​បាន​។​

​ជួយ​ដល់​តម្រង់​នោម​៖​ យោង​តាម​ការ​ស្រាវជ្រាវ​របស់​សកល​វិទ្យាល័យ​ Karachi​ បានអោយ​ដឹង​ថា​គ្រប់​ល្ហុង​ត្រូវ​បាន​គេ​យក​មក​ជួយ​អោយ​តម្រង់​នោម​ធ្វើការ​បាន​ល្អ​ជាង​មុន​ និង​អាចយ​កមក​ព្យាបាល​បញ្ហា​តម្រងនោម​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​អាច​បន្សាប​ជាតិពុល​ដែល​មាននៅ​តម្រងនោម​ផង​ដែរ​។​

​ជួយ​ដល់​ថ្លើម​៖​ គ្រប់​ល្ហុង​សំបូរ​ទៅ​ដោយសារ​ធាតុ​ច​ញ្ចឹ​ម​ដែល​អាច​ជួយ​ព្យាបាល​ជម្ងឺ​ក្រិន​ថ្លើម​។​ អ្នក​ត្រូវ​យក​គ្រាប់​ល្ហុង​ ៥​ –​ ៦​គ្រាប់​ជាមួយ​ទឹ​ក្រូចឆ្មា​។​ អ្នក​ត្រូវ​តែ​ទទួលទាន​ទឹក​នេះ​អោយ​បាន​រយៈ​៣០​ថ្ងៃ​។​ ហើយ​ប្រសិនបើ​យើង​ញុំ​ា​គ្រាប់​ល្ហុង​បន្តិចបន្តួច​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​ថ្លើម​ និង​ទប់ស្កាត់​ការ​កើត​ជម្ងឺថ្លើម​។​

​ប្រឆាំង​ជាមួយ​ជម្ងឺ​រលាក​៖​ គ្រាប់​ល្ហុង​អាច​ជួយ​ដល់​ការ​ប្រឆាំង​ការ​កើតឡើង​នៃ​ជម្ងឺ​រលាក​សន្លាក់​ ជម្ងឺ​គន្លាក​ឆ្អឹង​ ការ​ហើម​ ការ​ឡើង​ស្បែ​ក្រហម​។​

​ប្រឆាំង​នឹង​បាក់តេរី​ និង​មេរោគ​ផ្សេងៗ​៖​ តាម​ការ​ស្រាវជ្រាវ​បានអោយ​ដឹង​ថា​ គ្រាប់​ល្ហុង​អាច​ជួយ​កម្ចាត់​បាក់តេរី​ដូច​ជា​ E.​ coli​ Staph​ និង​ Salmonella​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​ព្យាបាល​ជម្ងឺ​ គ្រុនឈាម​ ក្តៅខ្លួន​ និង​ជម្ងឺ​ផ្សេងៗ​ទៀត​ផង​ដែរ​។​ អ្នក​អាច​យក​ស្លឹក​របស់​ផ្លែ​ល្ហុង​មក​ព្យាបាល​ជម្ងឺ​បាន​។​

​វឹ​ធី​ធ្វើ​ទឹក​ល្ហុង​៖

​យក​ស្លឹក​ល្ហុង​ ២​សន្លឹក​​បន្ទាប់​មក​យក​វា​ទៅ​លាង​ និង​កាត់​វា​អោយ​តូចៗ​​យក​វា​ទៅ​ច្របាច់​ និង​ស​ម្រឹត​យក​តែ​ទឹក​ទទួលទាន​ទឹក​នេះ​អោយ​បាន​២​ស្លាបព្រា​បាយ​ជា​រៀងរាល់ថ្ងៃ​ទប់ស្កាត់​ជម្ងឺមហារីក​៖​ នៅ​ក្នុង​គ្រាប់​ល្ហុង​មាន​ផ្ទុក​ធាតុ​ដែល​បញ្ឈប់​ការ​កកើត​កោសិកា​មហារីក​។​ សារធាតុ​ដែល​វា​មាន​នោះ​មានឈ្មោះ​ថា​ isothiocyanate​ ដែល​ធ្វើ​ប្រឆាំង​នឹង​ជម្ងឺមហារីក​ ពោះវៀនធំ​ សុដន់​ សួត​ និង​ក្រពេញ​ប្រ​ស្តា​ត​។​

​កម្ចាត់​ពួក​បា​រ៉ា​ស៊ី​ត​៖​ វា​ក៏​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​មានឈ្មោះ​ Carpaine​ដែល​អាច​សម្លាប់​ពពួក​ព្រូន​។​ផ្លែ​ល្ហុង​អាច​ក៏​អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​រ​ប់ស​យើង​មានការ​ធ្វើការ​បាន​ល្អ​ ជា​ពិសេស​នៅ​ក្នុង​ក្រពះ​ និង​ ពោះវៀន​ដែល​ពពួក​ព្រូន​រស់នៅ​។​

​ការ​ពន្យា​កំណើត​ដោយ​វិធី​ធម្មជាតិ​៖​ នៅ​ជា​ច្រើន​សតវត្ស​មុន​ មនុស្ស​បាន​ធ្វើការ​ពន្យា​កំនើត​ដោយ​ប្រើប្រាស់​ផ្លែ​ល្ហុង​ និង​គ្រាប់​របស់​វា​។​ ហើយ​វា​គ្មាន​ការ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​។​

​ជួយ​ដល់​ការ​រំលាយ​អាហារ​៖​ ផ្លែ​ល្ហុង​ខ្ចី​ និង​គ្រាប់​របស់​វា​មាន​ជាតិ​អង់​ហ្ស៊ី​ម​ខ្ពស់​ដែល​មានឈ្មោះ​ថា​ Papain​។​ អង់​ហ្ស៊ី​ម​នេះ​វា​ជំនួយ​ដល់​ការ​រំលាយ​ជាតិ​ប្រូតេអ៊ីន​ដើម្បី​យក​មក​ច​ញ្ចឹ​ម​រាង​កាយ​ ប៉ុន្តែ​ស្ត្រី​ដែល​កំពុង​មាន​ទម្ងន់​គួរ​ណា​ជៀសវៀង​ញុំ​ា​ផ្លែ​ល្ហុង​ខ្ចី​។​ សម្រាប់​បុរស​វិញ​ បើ​គេ​ញុំ​ា​គ្រាប់​ផ្លែ​ល្ហុង​អោយ​បាន​រៀងរាល់ថ្ងៃ​រយៈពេល​៣​ខែ​ អាច​ជួយ​អោយ​មិនសូវ​មាន​ចំណង់​ផ្លូវភេទ​។​

​ការ​ទទួលទាន​គ្រាប់​ល្ហុង​៖​ អ្នក​អាច​ញុំ​ា​វា​ទាំង​ស្រស់ៗ​ ឫ​ក៏​កិន​វា​ជាមួយ​សាឡា​ត​ ទឹកដោះគោ​ ឫ​ទឹកឃ្មុំ​។​

​សរុបសេចក្តី​មក​ការ​ទទួលទាន​គ្រាប់​ល្ហុង​ពិតជា​មានគុណ​ប្រ​យោ​ជ​ន៏​ខ្លាំង​ណាស់​ដល់​សុខភាព​ ក៏​ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​បញ្ហា​មួយ​ចំនួន​ដល់​យើង​ផង​ដែរ​ជា​ពិសេស​គឺ​អ្នក​ដែល​មាន​ទម្ងន់​។​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ក្មេងៗ​ផង​ដែរ​ដោយសារ​វា​មាន​ជាតិ​ប្រឆាំង​នឹង​ពពួក​ព្រូន​ និង​បា​រ៉ា​ស៊ី​ត​ ហើយ​វា​ក៏​មាន​ឥទ្ធិពល​លើ​ក្រពះ​ និង​ពោះវៀន​របស់​ក្មេង​ផង​ដែរ​ ពីព្រោះ​ក្មេងៗ​មិន​អាច​ទ្រាំទ្រ​នឹង​ប្រសិទ្ធភាព​របស់​វា​បាន​។​ដូច្នេះ​អ្នក​គួរ​ទៅ​ពិគ្រោះ​នឹង​គ្រូពេទ្យ​មុន​ពេល​ប្រើ​ទទួលទាន​វា​៕

ប្រភព៖ thekhmerpage

អ្នកនឹងចូលចិត្ត

  • គុណសម្បត្តិ​របស់​ល្ហុង​ និង​គ្រាប់​របស់​វា​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: