Messi ទៅ​ទទួល​ពាន​រង្វាន់​ Best Player Of The Year ​នៅ​ឯ​ប្រទេស​ឌូបៃ​

ថ្មីៗ​នេះ​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Lionel Messi ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ Best Player Of The Year ប្រចាំ​២០១៥​ នៅ​ក្នុង​កម្មវិធី​ Globe Soccer Awards ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ឌូបៃ​ ។

ខណៈ​នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​នេះ​កីឡាករ​ Messi បាន​និយាយ​ « ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ណាស់​ដែល​បាន​មក​ដល់​នេះ​ ហើយ​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ​ ។ តែ​យ៉ាង​ណា​ខ្ញុំ​ទទួល​បាន​ពាន​រង្វាន់​ដោយ​សារ​សមាជិក​ម្នាក់​បាន​សហការ​គ្នា​យ៉ាង​ល្អ​ » ។

កីឡាករ​ Messi បាន​បន្ថែម​ថា​ « ក្រោយ​ពី​ការ​ប្រឹង​ប្រែង​ពេញ​មួយ​ឆ្នាំ​មក​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ក្លឹប​របស់​យើង​ទទួល​បាន​ពាន​យ៉ាង​ច្រើន​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ » ។

គួរ​រំលឹក​ថា​សម្រាប់​នៅ​ឆ្នាំ​២០១៥​នេះ​កីឡាករ​ Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៤៩​គ្រាប់​ហើយ​គេ​បាន​ជួយ​ Barcelona ឈ្នះ​ពាន​ចំនួន​៥​គឺ​ La Liga , Copa Del Ray , UEFA Champion League , European Super Cup ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទើប​តែ​ឈ្នះ​ពាន​ FIFA Club World Cup ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Messi ទៅ​ទទួល​ពាន​រង្វាន់​ Best Player Of The Year ​នៅ​ឯ​ប្រទេស​ឌូបៃ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: