អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ

ប្រទេស​អ៊ីតាលី ៖ សព្វ​ថ្ងៃ​នេះ​​ក្រោយ​ពេល​មនុស្ស​ស្លាប់​ទៅ​​សាក​សព​របស់​ពួក​​​ត្រូវ​បាន​គេ​យក​ទៅ​កប​នៅ​ទី​បញ្ចុះ​សព​​ ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​ដី​សម្រាប់​បញ្ចុះ​សាក​សព​កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ទីតាំង​ដែល​ធ្វើ​ការ​បញ្ចុះ​សព​រួច​ហើយ​នឹង​ប្រើ​ការ​លែង​កើត បន្សល់​ត្រឹម​តែ​ផ្នូរ ​ឈើ​ឆ្កាង​ ឬ ថ្ម​សម្រាប់​ដាក់​មុខ​ផ្នូល​តែ​ប៉ុណ្ណោះ។

ដោយ​មើល​ឃើញ​ដូចនេះ​អ្នក​ស្រាវ​ជ្រាវ​និង​អ្នក​​ពីរ​​រូប គឺ Anna Citelli និង Raoul Bretzel បាន​បញ្ចេញ​នូវ​គំនិត​ក្នុង​ការ​ប្រែ​ក្លាយ​ទី​បច្ឆា​ឲ្យ​ទៅ​ជា​កន្លែង​ដែល​មាន​ធម្មជាតិ​ស្រស់​បំព្រង​ ដោយ​លុប​បំបាត់​ឈើ​ឆ្កាង​ឬ​ថ្ម​ដាក់​មុខ​ផ្នូល​ដែល​ឥត​ប្រយោជន៍​ ហើយ​​បម្លែង​សាក​សព​ឲ្យ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​នៃ​រុក្ខជាតិ។

អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ

គម្រោង​នៃ​ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​​គេ​ដាក់​ឈ្មោះ​ថា​ The Capsula Mundi project។ ក្នុង​គម្រោង​សិក្សា​នេះ​គេ​បាន​ច្នៃ​ប្រឌិត​នូវ​របស់​​ម្យ៉ាង​ដែល​មាន​រាង​ដូចជា​គ្រាប់​រុក្ខជាតិ​​ជំនួស​ឲ្យ​មឈូស​សម្រាប់​ដាក់​សាកសព​ ដោយ​នៅ​ក្នុង​នោះ​គេ​បាន​ដាក់ នូវ​សារធាតុ​សម្រាប់​បម្លែង​សាកសព​ឲ្យ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​សម្រាប់​រុក្ខជាតិ។ បន្ទាប់​មក​គេ​យក​របស់​នោះ​ទៅ​កប់​ក្រោម​ដី​ដោយ​ដាក់​កូន​រុក្ខជាតិ​ពី​លើ។

អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដោយ​សារ​ច្បាប់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​នោះ​ទេ​ បើ​សិន។ បើ​សិន​ជា​ច្បាប់​អនុញ្ញាត​ ហើយ​គម្រោង​មួយ​នេះ​ត្រូវ​បាន​សិក្សា​ជោគជ័យ​ នៅ​អ៊ីតាលី​នឹង​លែង​មាន​ទី​បញ្ចុះ​សព​ដ៏​គួរ​ឲ្យ​ខ្លាច ទៀត​ហើយ​ ហើយ​សាច់​ញាតិ​នៃ​សព​ក៏​អាច​ធ្វើ​ការ​ថែ​ទាំ​កូន​រុក្ខ​ជាតិ​នៃ​សាកសព​នេះ​ជាមួយ​នឹង​ក្ដី​ស្រលាញ់​ និង​​អនុស្សាវរីយ​ ដែល​​ជាង​ការ​សែន​នៅ​មុខ​ផ្នូរ​​ដែល​មាន​ត្រឹម​តែ ឈើ​ឆ្កាង​ឬ​ថ្ម​មួយ​ដុំ​។ ហើយ​បើសិន​ជា​វិធី​នេះ​ត្រូវ​បាន​​គេ​អនុវត្តន៍​​នៅ​ទូទាំង​ពិភព​លោក​ វា​នឹង​ធ្វើ​ចំនួន​ដើម​ឈើ​កើន​ឡើង ដែល​ធ្វើ​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​ពណ៌​បៃ​តង៕​​

អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ

អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ

ទស្សនា​វីដេអូ ៖

» ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ​ ចំពោះ​គម្រោង​មួយ​នេះ ?

យល់ស្រប
មិនយល់ស្រប

ប្រែសម្រួល ៖ ជលស័យ
ប្រភព ៖ 


  • អ្នក​ស្រាវ​ជ្រាវ​កំពុង​សិក្សា​ពី​ការ​បម្លែងសាកសព​​ទៅ​​ក្នុង​​ដើម​ឈើ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: