ដោយ​សារ​តែ​ Hazard ស៊ុត​ប៉េណាល់​ទី​អត់​ចូល​ធ្វើ​ឲ្យ​ Chelsea បរាជ័យ​យប់​មិញ​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ Capital One Cupក្លឹប​ Chelsea ដែល​ជា​ជើង​ឯក​ចាស់​នៃ​ពាន​រង្វាន់​នេះ​បាន​រង​ក្ដី​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្រោយ​ចាញ់​ក្រោម​ដៃ​ក្លឹប​ Stoke City ដោយ​សារ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Stoke City បាន​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី​៥២​ដោយ​កីឡាករ​ Jonathan Walter ទោះ​យ៉ាង​ណា​ក្លឹប​ Chelsea បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា​មែន​ទែន​រហូត​ដល់​ពួក​គេ​អាច​រក​គ្រាប់​បាល់​តាម​បាន​ស្មើ​មក​នៅ​នាទី​ទី​៩០+១​ដោយ​កីឡាករ​ Loic Remy ដូចនេះ​ការ​ប្រកួត​ក៏​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង​ប៉ុន្តែ​ក្លឹប​ទាំង​ពិរ​មិន​រក​គ្រាប់​បញ្ចូល​ទី​បន្ថែម​ទៀត​ទេ​ ។

ដូច​នេះ​ក្លឹប​ទាំង​ពីរ​ត្រូវ​សម្រេច​ឈ្នះ​ចាញ់​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ហើយ​ទី​បំផុត​ Stoke City ជា​ក្រុម​ដែល​ទទួល​បាន​ជ័យជំនះ​ដោយ​ស៊ុត​៥​គ្រាប់​ចូល​ទី​ទាំង​៥​ តែ​ចំណែក​ Chelsea ស៊ុត​៥​គ្រាប់​ចូល​ទី​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ខណៈ​គ្រាប់​ទី​៥​កីឡាករ​ Eden Hazard បែរ​ជា​ស៊ុត​ទៅ​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន​ទៅ​វិញ​ ។

ចង់​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដែអូខាង​ក្រោម​នេះ​ ៖

អត្ថបទ ៖ វិចទ័រ


  • ដោយ​សារ​តែ​ Hazard ស៊ុត​ប៉េណាល់​ទី​អត់​ចូល​ធ្វើ​ឲ្យ​ Chelsea បរាជ័យ​យប់​មិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: