ក្រសួង​ធន​ធានទឹក​បង្ហាញ ពី​សកម្មភាព​ចុះ​ជួយ កាយ​ប្រឡាយ និង​ព្រែក នាំ​ទឹកទៅឲ្យ​ប្រជាពលរដ្ឋ

ក្រសួង​ធន​ធានទឹក​បង្ហាញ ពី​សកម្មភាព​ចុះ​ជួយ កាយ​ប្រឡាយ និង​ព្រែក នាំ​ទឹកទៅឲ្យ​ប្រជាពលរដ្ឋ



ភ្នំពេញ​ ៖ ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​បង្ហាញ​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ កាយ​ស្តា​ប្រឡាយ មេ នានា នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​នាំ​ទឹក ទៅ​ជួន​ប្រជាពលរដ្ឋ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់ ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​ ០៦ ខែ​កុម្ភៈ ឆ្នាំ ២០១៦ មន្ត្រី​ជំនាញ ក្រសួង បាន​ចុះ ស្តា​និង​កាយ​ប្រឡាយ​មេ ស្វាយជ្រុំ មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​ការដ្ឋាន​ស្តារ​ឡើងវិញ។ បច្ចុប្បន្ន ការដ្ឋាន​នេះ សម្រេច​ការងារ​បាន​ប្រមាណ ៤៥ ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ។ ​ក្រោយពេល​ស្តារ​រួច ប្រឡាយ​មេ ស្វាយជ្រុំ នឹង​ដើរតួនាទី​នាំ​ទឹក​ពី​អាង​ដូន​សរ តាមរយៈ​ប្រឡាយ​មេ ៧​មករា មក​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​របស់​បងប្អូន​ប្រជាកសិករ ប្រមាណ ៩០០ ហិកតា។

ដោយឡែក ប្រឡាយ​មេ ហនុមាន (​ជំហាន​២)​ស្ថិត​ក្នុង​ឃុំ​ពាម​រាម និង​ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់​ដំណើរការ​បើក កាលពី​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦។ បច្ចុប្បន្ន ការដ្ឋាន​នេះ សម្រេច​ការងារ​បាន​ប្រមាណ ៤០ ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ។ នៅ​ពេល​បញ្ចប់​ការដ្ឋាន​ស្តារ​ឡើងវិញ​ជំហាន​២ នេះ ប្រឡាយ​មេ ហនុមាន នឹង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ស្ថិតក្នុង​ឃុំ​ពា​រាម ដូង ត្នោត ចំប៉ី ពុទ្ធ​សរ និង​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី និង​មួយផ្នែក​ទៀត​នៅ​ក្នុង​ស្រុក​សំរោង ខេត្តតាកែវ សរុប​ជាង ៥.០០០ ហិកតា។

ជាមួយគ្នា​នោះ ប្រឡាយ​រង​ស្តៅ ប្រវែង ២.២៥០ ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម សាងសង់​រួចរាល់​ជា​ស្ថាពរ កាលពី​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ។ ប្រឡាយ​រង​ស្តៅ មាន​តួនាទី​នាំ​ទឹក​ពី​ប្រឡាយ​មេស​ណ្តរ​ទន្លេ​កំពង់ត្របែក មក​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ចំនួន ២៤០ ហិកតា (​អាចធ្វើ​បាន ០៣ ដង ក្នុង ០១ ឆ្នាំ )៕

ក្រសួង​ធន​ធានទឹក​បង្ហាញ ពី​សកម្មភាព​ចុះ​ជួយ កាយ​ប្រឡាយ និង​ព្រែក នាំ​ទឹកទៅឲ្យ​ប្រជាពលរដ្ឋ ក្រសួង​ធន​ធានទឹក​បង្ហាញ ពី​សកម្មភាព​ចុះ​ជួយ កាយ​ប្រឡាយ និង​ព្រែក នាំ​ទឹកទៅឲ្យ​ប្រជាពលរដ្ឋ