​នៅ​ចុងឆ្នាំ​‬២០១៨ កម្ពុ​ជាមាន​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ ៦២០ លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត ៥ លាន​តោន ក្នុង ១ ឆ្នាំ​

ភ្នំពេញ:
​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែលមាន​សមត្ថភាព​ផលិត ៥ លាន​តោន​ក្នុង ១ ឆ្នាំ (​ដំណាក់កាល​ទី​១) ដែលមាន​តម្លៃ ៦២០ លាន​ដុល្លារ ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាការងារ​លទ្ធកម្ម និង​សាងសង់​រវាង​ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd . និង​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd កាល​ពេល​ថ្មីៗ​នេះ​នៅ​រាជធានី​ភ្នំពេញ​។ រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប​៤០០​ហិកតា​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងថា ប្រេង​ឥន្ទ​ធនៈ គឺជា​កូនសោរ​គន្លឹះ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ យើង​បាន​បើកចំហ​អនុញ្ញាត​ឲ្យ​ផ្នែក​ឯកជន​ក្នុង និង​ក្រៅប្រទេស ក៏ដូចជា​ដៃគូ​អភិវឌ្ឍ​នានា​ចូលរួម​វិនិយោគ និង​ធ្វើ​អាជីវកម្ម​ក្នុង​ការផលិត ការ​ចម្រាញ់ ការនាំ​ចូល ការ​ស្តុក ការដឹកជញ្ជូន និង​ការលក់​ចែកចាយ​ជាដើម ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​ប្រេង និ​ហ​ឧស្ម័ន​ឥ​ន្ឋ​នៈ​គ្រប់គ្រាន់​ដល់​អ្នកប្រើប្រាស់ និង​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ទៀត ។ បេសកកម្ម​យ៉ាង​ធំធេង​ក្នុងការ​បង្កើត​នូវ​របត់​ថ្មី​មួយ​យ៉ាងសំខាន់ ក្នុង​វិស័យសេដ្ឋកិច្ច និង​អភិវឌ្ឍ​សង្គម​តាមរយៈ​ជំរុញ​ការប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព នៃ​សក្តានុពល​របស់​វិស័យ​ឧស្សាហកម្ម និស្សា​រណកម្ម ដូចជា​ការធ្វើ​អាជីវកម្ម ផលិតកម្ម​រ៉ែ ប្រេងកាត និង​ឧស្ម័ន ការ​ពូតផ្តុំ​កំ​លាំ​គ្នា​រវាង​វិស័យ​ថាមពល រ៉ែ ប្រេងកាត និង​ឧស្ម័ន ព្រមទាំង​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​ជនបទ ការជំរុញ​ពិពិធ​កម្ម ប្រភព​ថាមពល និង​ការពង្រីក​វិសាលភាព​គ្របដណ្តប់ នៃ​សេវា​ផ្គត់ផ្គង់​អគ្គិសនី​មានតម្លៃ​សមរម្យ​បាន​ដល់​ប្រជាជន ។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការវិនិយោគ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទំនុកចិត្ត របស់​បណ្ដា​វិនិយោគិន ទៅលើ​ស្ថិរភាព​នយោបាយ និង​បរិយាកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ គម្រោង​នេះ​មិន​ត្រឹមតែ ផ្ដល់នូវ​គុណសម្បត្តិ​ដ៏​មហាសាល​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួមចំណែក​ក្នុងការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា និង​ចិន​ផងដែរ​។​

​លោក​ឧកញ៉ា ហាន់ ឃៀង អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd បាន​ថ្លែងថា នៅ​ខែធ្នូ ឆ្នាំ ២០១២ ក្រុមហ៊ុន​បានទទួល​អាជ្ញា​បណ្ណ​ពី​រាជរដ្ឋាភិបាល​ដើម្បី​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹងត្រូវ​ប្រើ​ទុនវិនិយោគ​ប្រមាណ ៣ ពាន់​លាន​ដុល្លារ មាន​សមត្ថភាព​ផលិត ៥ លាន​តោន​ក្នុង ១ ឆ្នាំ ។ ថ្ងៃនេះ​យើង​បាន​ក្រុមហ៊ុន​បានសម្រេច​ជ្រើសតាំង​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering មកពី​មកពី​ប្រទេស​ចិន ឲ្យ​ទទួល​អនុវត្ត​ការងារ​ល​ទ្ឋ​កម្ម និង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដំណាក់​ទី ១ នេះ ។ លោក​ឧកញ៉ា បាន​បន្ដទៀតថា គម្រោង​នេះ​នឹងត្រូវ​សាងសង់ឡើង​ជាមួយ​ឧបករណ៍ ព្រមទាំង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ព្រោះ​វា​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ទី​១​នៅ​កម្ពុជា​។

​លោក​ឧកញ៉ា​បាន​បន្តថា នេះ​អាច​រាប់​ជា​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​និង​ឈានឡើង​នៃ​វិស័យ ឧស្សាហកម្ម​ប្រេង​ឥន្ទ​ធនៈ​កម្ពុជា ដើម្បី​កិត្តិនាម​រួម​របស់​កម្ពុជា​និង​ជា​ពេលវេលា​ដ៏​សមស្រប​មួយ សម្រាប់​កម្ពុជា ក្នុង​ការកសាង​កេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​ពិភពលោក ខណៈដែល​ខ្លួន​មាន​សមត្ថភាព​អាច​ផលិត​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​បាន​។​

​លោក LI LIMIN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន CNPC Northeast បាន​មានប្រសាសន៍ថា  CNPC Northeast ជា​សហគ្រាស​រដ្ឋ​របស់​ចិន​ក្នុង​វិស័យ​ឧស្សាហកម្ម​គីមី​ឥន្ទ​ធនៈ ហើយ​ជា​សហគ្រាស បុត្រ​សម្ព័ន្ធ​របស់​សហ​គ្រាស​រដ្ឋ​ដ៏​ធំ​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឈ្មោះ ក្រុមហ៊ុន CNPC (​ស៊ី​.​អិន​.​ភី​.​ស៊ី​) ។ ក្រុមហ៊ុន​CNPC បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន​នៅ​ឆ្នាំ​២០១០ ដោយមាន​តម្លៃ​ហ៊ុន​សរុប ជាង​៣.០០០​ប៊ី​លាន​ដុល្លារ​។​

​លោក​បន្តថា ក្រុមហ៊ុន CNPC Northeast ជា​ក្រុមហ៊ុន​នាំមុខគេ​ដែលមាន​ជំនាញ​ខាង​រចនា ប្លង់​សរុប​ទាំង​ការសាងសង់ និង​ដំឡើង​ខ្សែសង្វាក់​ផលិក​ម្ម​រោងចក្រ​ចម្រាញ់​ប្រេង ។ ក្រុមហ៊ុន​នេះ​មាន ធនធានមនុស្ស​ជំនាញ​ផ្នែក​វិស្វកម្ម​សំណង់​ឧស្សាហកម្ម គីមី​ឥន្ធនៈ​ប្រកបដោយ​សក្តានុពល​៕

​នៅ​ចុងឆ្នាំ​‬២០១៨ កម្ពុ​ជាមាន​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ ៦២០ លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត ៥ លាន​តោន ក្នុង ១ ឆ្នាំ​

​នៅ​ចុងឆ្នាំ​‬២០១៨ កម្ពុ​ជាមាន​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ ៦២០ លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត ៥ លាន​តោន ក្នុង ១ ឆ្នាំ​

​នៅ​ចុងឆ្នាំ​‬២០១៨ កម្ពុ​ជាមាន​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ ៦២០ លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត ៥ លាន​តោន ក្នុង ១ ឆ្នាំ​