មិន​គួរឲ្យ​ជឿ​ ​ស្រ្ដី​ម្នាក់​បាន​ផ្ដល់​កំណើត​កូនភ្លោះ​ ដែល​មាន​ឪពុក​ពីរ​​ផ្សេង​គ្នា

ស្ត្រី​ជនជាតិ​វៀតណាម​បាន​ផ្ដល់​កំណើត​ដល់​កូនភ្លោះ​របស់​គាត់​ជាមួយ​បុរស​ផ្សេង​គ្នា​។ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ករណី​មួយ​នេះ​​បាន​និយាយ​ថា​៖គួរ​ឱ្យ​កត់​សម្គាល់​ ដែល​ស្រ្ដី​ម្នាក់​អាច​ផ្ដល់​កំណើត​កូន​ភ្លោះ​បាន​ដែល​មាន​ឪពុក​ពី​ផ្សេង​គ្នា​ -គឺជា​ការ​កម្រ​ខ្លាំង​ណាស់​។

មិន​គួរឲ្យ​ជឿ​ ​ស្រ្ដី​ម្នាក់​បាន​ផ្ដល់​កំណើត​កូនភ្លោះ​ ដែល​មាន​ឪពុក​ពីរ​​ផ្សេង​គ្នា

ទោះ​ជា​យ៉ាង​ណា​ឪពុក​ អាយុ​34 ឆ្នាំ​រូប​នេះ​បាន​ព្រម​ទទួល​ការ​ធ្វើ​តេស្ត​DNA របស់​គាត់​បន្ទាប់​ពី​មាន​កា​ស្នើ​ពី​ក្រុម​គ្រួសារ​របស់​គាត់​ព្រោះ​កុមារ​នោះ​មើល​ទៅ​មាន​ភាព​មិន​ដូចគ្នា ដោយ​មួយ​មាន​សក់​អង្កាញ់​ក្រាស់​ខណៈ​ ម្នាក់​ទៀត​មាន​សក់​ស្ដើង​និង​ត្រង់​។

តាម​របាយការណ៍​របស់​លោក​សាស្ត្រាចារ្យ Le Dinh Luongជា​ប្រធាន​សមាគម​ហ្សែន​នៃ​ប្រទេស​វៀតណាម​បាន​ឱ្យ​ដឹង​ថា​ដើម្បី​បញ្ជាក់​ពី​បញ្ហា​លោក​​ ធ្វើ​តេស្ត​DNA របស់ ម្ដាយ បាន​បង្ហាញ​ថា​ នាង​គឺ​ជា​ម្ដាយ​របស់​កូន​ទាំង​ពីរ​ពិត​ប្រាកដ​មែន​។ហើយ​កូន​ភ្លោះ​នេះ​កើត​ចេញ​ពី​បុព្វ​របស់​បុរស​ពី​ផ្សេង​គ្នា។

លោក​បាន​ពន្យល់​ថា​ការ​មាន​កូន​ភ្លោះ​ដែល​មាន​ឪពុក​ពីរផ្សេងគ្នា​អាច​ប្រព្រឹត្តិ​ទៅ​បានក្នុង​ករណី​ដែល​ស៊ុត​ពីរ​ផ្សេង​គ្នា​របស់​ស្រ្ដី​ម្នាក់​ត្រូវ​បាន​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​របស់​បុរស​ពីរ​ផ្សេង​គ្នា​ក្នុង​កំឡុង​ប្រាំពីរ​ថ្ងៃ​នៃ​ការ​បញ្ចេញ​អូវុល​របស់​ស្រ្ដី​។

ជា​ទូទៅ​ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ដៃ​គូរ​រួម​ភេទ​ច្រើន​ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​បញ្ចេញ​អូវុល,មាន ឱកាស​តូច​ណាស់​ថា​កោសិកា​មេ​ជីវិត​ឈ្មោល​ពីរ​ផ្សេង​គ្នា​អាច​ចាប់​យក​ ស៊ុត​ពីរ​ដាច់​ដោយ​ឡែក​ផ្សេង​គ្នា​បាន​។
សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា​នេះ​គឺ​ជា​ករណី​លើក​ដំបូង​ដែល​លោក​បាន​ដឹង​នៅ​ក្នុង​ប្រទេស​វៀតណាម ទោះ​ជា​យ៉ាង​ណា​លោក​បាន​បដិសេធ​មិន​ផ្ដល់​សេចក្ដី​លម្អិត​ជុំវិញ​ករណី​រឿង​នេះ​។
ប្រភព ៖

ប្រែសម្រួល ៖ រាជសីហ៍


  • មិន​គួរឲ្យ​ជឿ​ ​ស្រ្ដី​ម្នាក់​បាន​ផ្ដល់​កំណើត​កូនភ្លោះ​ ដែល​មាន​ឪពុក​ពីរ​​ផ្សេង​គ្នា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: