David Beckham ទទួល​បាន​ពាន​រង្វាន់​ Legend of Football Award ម្សិល​មិញ​នេះ​

David Beckham ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​ Legend of Football Award កាល​ពី​ម្សិល​មិញ​នេះ​នៅ​ឯ​កន្លែង​ដែល​ប្រារព្ធ​ខួប​លើក​ទី​២០​នៃ​ HMV Football Extravaganza ។ ដែល​ការ​ប្រារព្ធ​ខួប​លើក​ទី​២០​នៃ​ Extravaganza ធ្វើ​ឡើង​ដើម្បី​ជួយ​មូលនិធិ​សប្បុរស​ធម៌​មួយ​ដែល​មាន​ឈ្មោះ​ថា​ Nordoff Robbin ដែល​យក​ថវិកា​ផ្គត់​ផ្គង់​ដល់​គម្រោង​ប្រើ​តន្ត្រី​ដើម្បី​ព្យាបាល​ជំងឺ​ ។

អំឡុង​ពេល​ទទួល​បាន​ពាន​រង្វាន់​នោះ​ David Beckham បាន​និយាយ​ថា​ « ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​ ។ ហើយ​សំខាន់​ជាង​នេះ​ការងារ​ដ៏​អស្ចារ្យ​របស់​មូលនិធិ​ Nordoff Robbin ដែល​ធ្វើ​ឡើង​ដើម្បី​រក​ជំនួយ​សប្បុរស​ធម៌​ »។

ដោយ​ក្នុង​នោះ​ David Beckham បាន​ជួយ​រក​ទឹក​ប្រាក់​បាន​រហូត​ដល់​ ៥៤១,០០០ផោន​ដើម្បី​មូលនិធី​សប្បុរស​ធម៌​ដែល​ជួយ​ដល់​ប្រើ​ការ​ព្យាបាល​ដោយ​តន្ត្រី​ដើម្បី​ព្យាបាល​មនុស្ស​ពេញវ័យ​និង​កុមារ​ដែល​ជួប​បញ្ហា​ផង​ដែរ​ ។

David Beckham បាន​បន្ថែម​ថា​ « អរគុណ​គ្រប់​គ្នា​នៅ​ Nordoff Robbin ដែល​ពួក​គេ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​ក្មេង​ដែល​ជួប​ការ​លំបាក​ដែល​យើង​គ្រប់​គ្នា​មិនធ្លាប់​ជួប​ ។ សូម​អបអរ​សាទរ​នេះ​ពិត​ជា​ការងារ​ដ៏​អស្ចារ្យ​ » ។

តោះ​ទៅ​មើល​វីដេអូ​មួយ​ដែល  David Beckham ទៅ​ទស្សនា​កន្លែង​ដែល​ប្រើ​តន្រ្តី​នៃ​មូល​និធិ​ Nordoff Robbin ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • David Beckham ទទួល​បាន​ពាន​រង្វាន់​ Legend of Football Award ម្សិល​មិញ​នេះ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: