ចាំ​មើល​ការ​ដឹក​នាំ​របស់​លោក​ Jose Morinho នៅ​ប្រកួត​ទី​១០០​ក្នុង​ទឹក​ដី​ Chelsea អាច​ទទួល​បាន​ជ័យជំនះ​អត់​

យប់​នេះ​ក្លឹប​ Chelsea និង​បើក​ទ្វារ​ផ្ទះ​ Stamford Bridge របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Crystal Palace ដែល​នេះ​គឺ​ជា​ប្រកួត​ទី​១០០​ក្នុង​ទឹកដី​ដែល​លោក​ Jose Morinho ដឹក​នាំ​ ។

ក្នុង​ចំណោម​៩៩​ប្រកួត​ក្នុង​ទឹកដី​ Chelsea កន្លង​លោក​ Jose Morinho​ គឺ​ឈ្នះ​រហូត​ដល់​៧៦​ប្រកួត​ ហើយ​បរាជ័យ​តែ​១​ប្រកួត​ប៉ុនោះ​គឺ​ចាញ់​១ទល់​នឹង​២​ក្រោម​ថ្វី​ជើង​ Sunderland កាល​ពី​រដូវ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៤ និង​ស្មើ​ចំនួន​២២​ប្រកួត​ ដែល​គិត​ជា​ពិន្ទុ​ទទួល​បាន​២៥០​ពិន្ទុ​ ។

ដែល​នេះ​គឺ​លើស​កំណត់​ត្រា​របស់​លោក​ Sir Alex Ferguson ដែល​ជា​អតីត​គ្រូ​បង្វឹក​ Man Utd ដោយ​ការ​ដឹកនាំ​ក្នុង​ដី​គិត​ត្រឹម​១០០​ប្រកួត​ដំបូង​ឈ្នះ​ចំនួន​៧០​ប្រកួត​ និង​គិត​ជា​ពិន្ទុ​មាន​២៣៤​ ។

សូម​មើល​តារាង​ស្ថិតិ​គ្រូ​បង្វឹក​ដែល​ដឹកនាំ​ក្នុង​ដី​១០០​ប្រកួត​ដំបូង​នៅ​ Premier League ទាំង​អស់​គ្នា​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ចាំ​មើល​ការ​ដឹក​នាំ​របស់​លោក​ Jose Morinho នៅ​ប្រកួត​ទី​១០០​ក្នុង​ទឹក​ដី​ Chelsea អាច​ទទួល​បាន​ជ័យជំនះ​អត់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: