មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

មនុស្ស​រាប់​ពាន់​នាក់​បាន​ចូល​រួម​ជិះ​កង់​ដើម្បី​ទិវា​អ្នក​ម្តាយ​​ និង​មាន​​ការ​ចូល​រួម​ពី​សហភាព​អឺរ៉ុប​ដើម្បី​​​អបអរសាទរ​ទិវា​អឺរ៉ុប​​របស់​ខ្លួន​នា​ពេល​ថ្ងៃ​សៅរ៍​ទី​៧ ខែ​ឧសភា​នេះ​​ដែល​ចាប់​ចេញ​ដំណើរ​ពី​ពហុកីឡដ្ឋាន​ជាតិ។

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​ ប្រធាន​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ផ្តល់​បទ​សម្ភាសន៍

 

តំណាង​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ជិះ​កង់​នេះ​​មាន​គោល​បំណង​សំខាន់​ៗ​មួយ​ចំនួន​គឺ​ទី​១​ដើម្បី​អបអរសាទរ​ទិវា​អឺរ៉ុប​​ដែល​បណ្តាល​​ប្រទេស​ជា​សមាជិក​មាន​ចំណង​ការ​ទូត​យ៉ាង​សំខាន់​នឹង​ប្រទេស​កម្ពុជា។ ទី​២​​​គឺ​ដើម្បី​បង្ហាញ​ឲ្យ​ប្រជា​ជន​ចេះ​ស្រលាញ់​ការពារ​បរិស្ថាន​ដែល​ព្រឹត្តិការណ៍​នេះ​រំលេច​នូវ​ពាក្យ​ស្លោក​ថា​ «កម្ពុជា-សហភាព​អឺរ៉ុប​រួម​គ្នា​ដើម្បី​​ភព​ផែន​ដី»​ ពី​ព្រោះ​ការ​ជិះ​កង់​នេះ​ជា​ការ​ធ្វើ​ដំណើរ​បៃតង​ ឬ​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ផ្សែង។ ​គោល​បំណង​​ទី​៣​​បង្ហាញ​ឲ្យ​ប្រជា​ពល​រដ្ឋ​យល់​ដឹង​ពី​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ដើម្បី​រួម​គ្នា​ការពារ​បរិស្ថាន។

គោល​បំណង​សំខាន់​មួយ​ទៀត​នោះ​គឺ​«ជិះ​កង់​នេះ​ដើម្បី​អ្នក​ម្តាយ»​​ដែល​ស្ត្រី​ជា​មាតា​ពិភព​លោក។ មួយ​វិញ​ទៀត​​ ​ព្រឹត្តិការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​កីឡា​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​វិស័យ​កីឡា។ ជាក់​ស្តែង​ ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​មាន​ស្ត្រី​ចូល​រួម​ច្រើន​ជាង​បុរស​ថែម​ទៀត។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សហភាព​អឺរ៉ុប​បាន​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ​ឡើង​ដើម្បី​អបអរ​ទិវា​អឺរ៉ុប​ និង​អ្នក​ម្តាយ។ កម្មវិធី​នេះ​មាន​ការ​ចូល​រួម​ដោយ​ប្រធាន​សហភាព​​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ តំណាង​ស្ថាន​ទូត​អឺរ៉ុប​ទាំង​អស់​ប្រចាំ​នៅ​កម្ពុជា​ ឯក​ឧត្តម​​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហង់​​ ជួនណារ៉ុប អភិបាល​រង​រាជ​ធានី​ភ្នំពេញ​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ៕

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

មនុស្ស​រាប់​ពាន់​​នាក់​ជិះ​កង់​ដើម្បី​អ្នក​ម្តាយ​នៅ​ភ្នំពេញ​ព្រឹក​​នេះ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត​ដោយ​ទូរសព្ទ​