ជំនាន់​នេះ​ហើយ ​​ជឿ​លើអាប​ធ្មប់​ទៀត?

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍ភ្ញាក់​ផ្អើលមួយ​កើត​ឡើង​​ កាលពីវេលាម៉ោង​០៨ និង​៣០នាទីយប់​ថ្ងៃទី​០៦ ឧសភា ២០១៦ ស្ថិតនៅ​ចំណុចភូមិ​ត្បូងបឹង ឃុំ​វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាតកម្ម​យ៉ាងសាហាវមួយ​ ដោយបុរសចំណាស់​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​ចាក់​ជាច្រើនកាំបិត បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅ ខណៈ​គាត់កំពុង​នៅក្នុងចង្ក្រានបាយ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ម៉ែន សន ​អាយុ​៧៩​ឆ្នាំ មានទីលំនៅ​ភូមិ​កើតហេតុខាងលើ ។  ជំហាន​ដំបូង គេ​មិនទាន់​ដឹងពី​មូល​ហេតុ​ច្បាស់​នៅឡើយទេ តែ​កន្លងមក​​ ជនរងគ្រោះ​ត្រូវបាន​គេស្អប់ ​ដោយសារ​​​ចេះអំពើអាបធ្មប់ ។​ ទោះបី​ជាយ៉ាង​ណា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​​រក​ដៃដល់​ ដែលប្រព្រឹត្តអំពើ​នេះ ដោយ​ដឹង​ថា បន្ទាប់ពី​ចាក់​សម្លាប់​ជន​រង​គ្រោះ​ហើយ​បានរត់ទៅ​ទិស​ខាងលិច​បាត់ ។