តើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អាច​បណ្តាល​ឲ្យ​មហារីក​ខួរ​ក្បាល​ដែរ​ឬទេ? របាយការណ៍​​នេះ​ថា​មិន​អាច!

បើត្រលប់ទៅកាលឆ្នាំ 2009 វិញ មានអ្នក​លក់​ផលិត​តូច​មួយ ស្រដៀង​ទៅ​នឹង Sticker បិទជា​ប់​ទូរស័ព្ទ​ដើម្បី​កុំឲ្យ​អ្នក​ប្រើប្រាស់​រង​ផល​ប៉ះពាល់​ផ្សេងៗ​ដូច​ជា​មហារីក និង​ការ​ឆ្លង​វិទ្យុសកម្មខ្លាំងនៅពេលប្រើ។ បន្ទាប់មកដល់ឆ្នាំ 2013 ទើបគេប្រកាសឲ្យឈប់ប្រើ Sticker នេះ ដោយសារវាអាចបណ្តាលឲ្យ​មានផល​ប៉ះ​ពាល់កាន់តែខ្លាំង។

តើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អាច​បណ្តាល​ឲ្យ​មហារីក​ខួរ​ក្បាល​ដែរ​ឬទេ? របាយការណ៍​​នេះ​ថា​មិន​អាច!

តែតាមការសិក្សានាពេលកន្លងមក ក៏បង្ហាញថា ការកើតជម្ងឺមហារីកខួរក្បាល មិនមែនបណ្តាលមកពី​ទូរស័ព្ទ​ដែរ តែនៅមានពាក្យចចាអារ៉ាមបន្ត និយាយតៗគ្នា ច្រើនដូចនេះក៏លុបបាត់ការពិត ដោយ​មាន​របាយការណ៍​ចេញផ្សាយមុនឆ្នាំ 1982 ក៏មានមនុស្សកើតជម្ងឺមហារីកខួរក្បាលនេះដែរ តែពេលនោះ​ទូរស័ព្ទមិន​សូវជាមានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ ហើយក៏មិនមែនការស្រាវជ្រាវ និង​របាយ​ការណ៍​​មួយ​នេះគេហ៊ានសន្និដា្ឋនថាវាជាការពិតនោះទេ។ របាយការណ៍ក្រោយៗ និងថ្មីមួយបានធ្វើ​ការ​ស្រាវជ្រាវ​លើ​ប្រជាជនអូស្រ្តាលី និងបង្ហាញថា​ការប្រើប្រាស់ទូរស័ព្ទ គ្មានជាប់ពាក់ព័ន្ធជាមួយ​មហារីក​ខួរក្បាល​នោះទេ។

តើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អាច​បណ្តាល​ឲ្យ​មហារីក​ខួរ​ក្បាល​ដែរ​ឬទេ? របាយការណ៍​​នេះ​ថា​មិន​អាច!

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ទោះជាមានរបាយការណ៍ និងការបកស្រាយច្រើនថាគ្មានផលប៉ះពាល់ក៏ដោយ ប្រសិនបើមានផលប៉ះ​ពាល់​ពិតមែន ក៏មនុស្សជាច្រើនមិនអាចបោះបង់ទូរស័ព្ទរបស់ពួកគេដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​អាច​បណ្តាល​ឲ្យ​មហារីក​ខួរ​ក្បាល​ដែរ​ឬទេ? របាយការណ៍​​នេះ​ថា​មិន​អាច!

  • ដោយ: Hong
  • 9:22 AM, 07 May
  • ប្រភព: Cancer Epidemiology
  • Tag: សុខភាព