ស្ត្រី​បែប​ណា ដែល​ប្រឈម​នឹង ជំងឺ​កូនក្រៅស្បូន​ញឹកញាប់​ជាង​គេ​?

ស្ត្រី​បែប​ណា ដែល​ប្រឈម​នឹង ជំងឺ​កូនក្រៅស្បូន​ញឹកញាប់​ជាង​គេ​?

​ជំងឺ​កូនក្រៅស្បូន មានន័យ​ថា អំប្រ៊ីយ៉ុង​កូន មិន​បាន​កាច់​សម្បុក​នៅ​ក្នុង​ស្បូន​ទេ ឬ​កាច់​សម្បុក​នៅក្រៅ​ស្បូន ដែល​ភាគច្រើន គឺ​នៅក្នុង​បំពង់​ដៃ​ស្បូន​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កូនក្រៅស្បូន ក៏​អាច​កើតឡើង​នៅក្នុង​ពោះ ក្រពេញ​អូ​វ៉ែ ឬ​មាត់ស្បូន​បានដែរ​។

​កូន​ដែល​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន គឺ​មិន​អាច​រស់​បាន​ទេ ហើយ​វា​ក៏​ទៅ​បំផ្លាញ រចនាសម្ព័ន្ធ​ប្រដាប់​បន្ត​ពូជ​របស់​ម្តាយ​ច្រើន​ដែរ​។ បើសិនជា​មិន​មាន​ការព្យាបាល​ទេ អ្នកជំងឺ​នឹង​បាត់បង់​ឈាម​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​អាយុជីវិត​ជាមិនខាន​។

ការព្យាបាល​ទាន់ពេលវេលា អាច​ជួយ​ការពារ​ស្ត្រី​ជា​ម្តាយ ដើម្បី​មាន​ឱកាស​មាន​ផ្ទៃពោះ​លើក​ក្រោយ​ទៀត​បាន​។ អឺចឹង​សួរថា តើ​ស្ត្រី​បែបណាខ្លះ ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​កូនក្រៅស្បូន​ទៅ​?

ធ្លាប់​មាន​កូនក្រៅស្បូន​ពីមុនមក​
បើសិន​ជា​អ្នក​ធ្លាប់មាន កូនក្រៅស្បូន​ពីមុន​មក​ហើយ​នោះ អ្នក​ទំនងជា​អាច​នឹង​មាន​ជំងឺ​នេះ​ម្តងទៀត​ដែរ​។

មានការ​រលាក ឬ​បង្ក​រោគ​
ការ​រលាក​ទៅលើ​ដៃ​ស្បូន ឬ​ការបង្ក​រោគ​នៅ​ស្បូន ដៃ​ស្បូន ឬ​ក្រពេញ​អូ​វ៉ែ នឹង​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​មាន​កូនក្រៅស្បូន​។ ជា​ញឹកញាប់ ការបង្ក​រោគ​ទាំងនេះ បង្កឡើង​ដោយ​ជំងឺ​ប្រមេះ​ទឹកថ្លា ឬ​ទឹកបាយ​។

បញ្ហា​មានកូន​
ការស្រាវជ្រាវ​មួយចំនួន​បញ្ជាក់ថា វា​មាន​ទំនាក់ទំនង​មួយ រវាង​ការពិបាក​មានកូន និង​ជំងឺ​កូនក្រៅស្បូន​។​

បញ្ហា​រចនាសម្ព័ន្ធ​រាងកាយ​
កូនក្រៅស្បូន ទំនងជា​អាច​កើតមាន​ជា​ញឹកញាប់ បើសិនជា​អ្នក​មាន​រូបរាង បំពង់​ដៃ​ស្បូន​មិនធម្មតា ឬ​រង​ការខូចខាត​ក្នុង​ពេល​វះកាត់​។ ទោះបីជា​មាន​ការវះកាត់ កែប្រែ​បំពង់​ដៃ​ស្បូន​ឡើង​វិញ​ក៏​ដោយ ក៏​អាច​ប្រឈម​កាន់តែខ្លាំង នឹង​កូនក្រៅស្បូន​បានដែរ​។

ជម្រើស​នៃ​ការ​ពន្យារកំណើត​
ពេល​មាន​ផ្ទៃពោះ​ហើយ ស្ត្រី​ជា​ម្តាយ​កម្រ​នឹង​ប្រើ​កង ដាក់​ក្នុង​ស្បូន​ទៀត​ណាស់​។ ប៉ុន្តែ បើសិនជា​មាន​មែន វា​ទំនងជា​បង្ក​ជា​កូនក្រៅស្បូន​បាន​។ និយាយ​រួម​ដូច​ការ​ចងដៃ​ស្បូន​អញ្ជឹង​។ បើសិនជា​ចង​ហើយ នៅតែ​មាន​ផ្ទៃពោះ​ទៀត​នោះ វា​គឺជា​កូនក្រៅស្បូន​ហើយ​។

ជក់បារី​
ការជក់បារី មុនពេល​មាន​ផ្តៃពោះ សុទ្ធតែ​បង្កើន​ការ​ប្រឈម​ខ្លាំង នឹង​កូនក្រៅស្បូន​។ កាលណា​ជក់​កាន់តែច្រើន ការប្រឈមមុខ​កាន់តែ​ខ្ពស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។