អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួ​រញ៉ាំ​

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិនគួ​រញ៉ាំ​

​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ មានរឿង​ច្រើនណាស់ ដែល​អ្នក​ត្រូវ​គិត ជាពិសេស របប​អាហារ​ផ្តល់​សុខភាព​តែម្តង​។ អ្នក​ប្រហែលជា​ត្រូវ​លះបង់ ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ​ចោល​ហើយ និង​ចៀសវាង​អាហា​រណា ដែល​មិន​ផ្តល់​សុខភាព​ដល់​ខ្លួនឯង និង​ទារក​ក្នុង​ផ្ទៃ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អំពី​អាហារ​មួយ​ចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប គួរតែ​ចៀសវាង​។​

សាច់​កែច្នៃ​
សម្រាប់​អាហារ​ដែល​លឿន និង​ងាយស្រួល​ញ៉ាំ​នោះ តែងតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​មនុស្ស​ភាគច្រើន នោះ​គឺជា​សាំង​វិច ឬ​បឺ​ហ្គ័​រ​តែម្តង​។ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ហើយ អ្នក​គួរតែ​ចៀសវាង​វា ព្រោះថា​សាច់​របស់​អាហារ​ទាំងនេះ អាច​ប្រឈម​នឹង​មេរោគ​ឆ្លង​ម្យ៉ាង​ឈ្មោះថា Listeria​។ បាក់តេរី​មួយ​ប្រភេទ​នេះ អាច​រស់នៅ​ក្នុង​សីតុណ្ហភាព ១៦៥ ដឺក្រែ​ឯណោះ​។

សាច់ និង​ត្រី​ឆៅ​
ចូរ​និយាយថា​លា​ហើយ ចំពោះ​សាច់​ឆៅ និង​អាហារ​ស៊ូ​ស៊ី នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​អាហារ​ដែល​មាន​បង្កប់​ទៅ​ដោយ​មេរោគ​ច្រើន ហើយក៏​មិន​ល្អ ចំពោះ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។

ស៊ុត​ឆៅ​
ស៊ុត គឺជា​ប្រភព​ប្រូតេអ៊ីន វីតាមីន និង​ជាតិ​រ៉ែ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ ប៉ុន្តែ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នកនឹង​ត្រូវតែ​ប្រាកដថា ស៊ុត​ដែល​អ្នក​ចម្អិន​នោះ គឺ​ឆ្អិន​ល្អ​ហើយ​ទាំង​ផ្នែក​ពណ៌​ស និង​លឿង ព្រោះថា​ស៊ុត​ដែល​ឆៅ អាច​នឹង​មាន​មេរោគ​គ្រុនពោះវៀន​រស់នៅ​បាន​។

កាហ្វេ​
ការ​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់ អាច​បណ្តាលឲ្យរ​លូត​កូនបាន ដូច្នេះ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ទៅ​។ ប៉ុន្តែ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ចំនួន ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ជាទូទៅ គឺ​មាន​សុវត្ថិភាព​ណាស់​។ ចំនួន​នេះ​គឺ​ស្មើនឹង​កាហ្វេ​មួយ​ទៅ​ពី​រពែង​ទេ​។

ត្រី​សម្បូរ​ជាតិ​បា​រ៉​ត​
ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ចៀសវាង​ការ​ញ៉ាំ​ត្រី​សម្បូរ​ជាតិ​បា​រ៉​ត ព្រោះ​វា​អាច​ប៉ះពាល់ ដល់​ប្រព័ន្ធ​សរសៃប្រសាទ ក្នុង​ខ្លួន​យើង​បាន​។ ត្រី​សម្បូរ​ជាតិ​បា​រ៉​ត ច្រើនតែ​ជា​ប្រភេទ​ត្រី​សមុទ្រ​។

ថ្លើម​សត្វ​
វីតាមីន A គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ សម្រាប់​ការលូតលាស់​ទារក​ក្នុង​ផ្ទៃ ហើយ​វា​ក៏​ជួយ​ដល់​ការជួសជុល​ជាលិកា​ខូចខាត ក្រោយ​ពី​សម្រាលកូន​រួច​ដែរ​។ ស្ត្រី​ភាគច្រើន គឺ​អាច​ទទួ​បាន​វីតាមីន A គ្រប់គ្រាន់​តាម​រយៈ​បន្លែ ផ្លែឈើ សាច់ ទឹកដោះគោ និង​ស៊ុត​។ តែ​កាលណា​ទទួលបាន​វីតាមីន​នេះ​ច្រើនពេក ពិតជា​មិនល្អ ចំពោះ​ទារក​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ទារ​កកើត​មក​ខ្វះ​អាវៈ​យ​វៈ​។ ការ​ញ៉ាំ​ថ្លើម​គោ​មួយ អាច​ធ្វើឲ្យ​លើស​តម្រូវការ​វីតាមីន A ប្រចាំ​ថ្ងៃ​រហូតដល់ ៤៣១ ភាគរយ​ឯណោះ​។

គ្រឿង​ស្រវឹង​
អ្នកជំនាញ​ភាគច្រើន​យល់​ស្រប​ថា ស្ត្រី​គួរតែ​ចៀសវាង​គ្រឿង​ស្រវឹង ក្នុងពេល​មាន​ផ្ទៃពោះ ដើម្បី​កុំ​ឲ្យ​កូន​មាន​ស្លាប់​ដោយសារ​ជាតិ​អាល់កុល​។ គ្រូពេទ្យ​ខ្លះ​និយាយថា ការ​ញ៉ាំ​ស្រា​មួយ​កែវ​ម្តង​ម្កាល ពិតជា​មិន​អី​ទេ ប៉ុន្តែ CDC និង គ្រូពេទ្យ​វះកាត់​ទូទៅ​អាមេរិក នៅតែ​មិនឲ្យ​ធ្វើ​រឿង​នេះ​ទេ​។ ថ្វីបើ​មិន​មាន​អំណះអំណាង​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​តិចតួច នឹង​បណ្តាលឲ្យ​គ្រោះថ្នាក់ ដល់​ទារក​នៅ​ពេល​ក្រោយ​ក៏ដោយ ក៏​មិន​មាន​អ្វី​បញ្ជាក់ថា វា​ធ្វើឲ្យ​ក្មេងមាន​របួស​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។