គង់ ច័ន្ទ​រដ្ឋា ស្រកសាច់​ខ្លាំង​ពេល​ស្នេហា​កាន់តែ​ផ្អែមល្ហែម​

6 Videos

គង់ ច័ន្ទរដ្ឋា កាន់តែស្រស់ស្អាតប្លែក បន្ទាប់ពីនាងបានចូលច្រៀងនៅក្នុងផលិតកម្មថ្មី តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបរាងរបស់នាងពេលនេះ ប្រែទៅស្គមជាងមុនច្រើន រហូតមានមិត្តភក្តិសិល្បៈជាច្រើន និយាយចំអន់នាងលេងថា ពេលមានស្នេហាថ្មី បែរជាស្រកសាច់ទៅវិញ ។ ចំណងស្នេហ៍ គង់ ច័ន្ទរដ្ឋា បានកើតឡើងអស់រយៈពេលជាងពីរឆ្នាំមកហើយ ហើយអ្នកទាំងពីរបានភ្ជាប់ពាក្យនិងគ្នា ស្ងាត់ៗជាច្រើនខែមកហើយដែរ ភាគច្រើនមានតែអ្នកសិល្បៈស្និទ្ធស្នាលប៉ុណ្ណោះដែលបានដឹងអំពីរឿងនេះ ។

គង់ ច័ន្ទ​រដ្ឋា ស្រកសាច់​ខ្លាំង​ពេល​ស្នេហា​កាន់តែ​ផ្អែមល្ហែម​

គង់ ច័ន្ទរដ្ឋា ថែមទាំងបានសរសើរពីគូស្នេហ៍របស់នាងថា ជាមនុស្សល្អ និង ចេះទទួលខុសត្រូវខ្ពស់ក្នុងការងារ និង រឿងរ៉ាវផ្សេងៗ ។ មិនថាពេលទៅសម្តែងឬច្រៀងតាមបណ្តាខេត្តនានានោះទេ គង់ ច័ន្ទរដ្ឋា តែងតែបណ្តើរគូស្នេហ៍របស់នាង ទៅជាមួយគ្រប់ពេលវេលា អ្នកទាំងពីរមិនត្រឹមតែជាគូស្នេហ៍ និង គ្នាប៉ុណ្ណោះទេ ថែមទាំងជាគូចម្រៀង ដែលសមគ្នាឥតខ្ចោះ រហូតមានសិល្បករ សិល្បការីនីជាច្រើនសរសើរមិនដាច់ពីមាត់ ។

គង់ ច័ន្ទ​រដ្ឋា ស្រកសាច់​ខ្លាំង​ពេល​ស្នេហា​កាន់តែ​ផ្អែមល្ហែម​

រាល់ពេលទំនេរអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែម ដោយនាំគ្នាទៅដើរកំសាន្តនៅតាមតំបន់កំសាន្តនានាជុំវិញ ទីក្រុងភ្នំពេញ ។ ស្របពេលដែលការងារកាន់តែល្អ ស្នេហាកាន់តែផ្អែមល្ហែម ស្រាប់តែ គង់ ច័ន្ទរដ្ឋា ស្រកសាច់ មើលទៅស្គមជាងមុនគួរឲ្យកត់សម្ពាល់ ។ ទាក់ទិនទៅនឹងរឿងស្រកទម្ងន់នេះ គង់ ច័ន្ទរដ្ឋា បានឲ្យដឹងថា «មួយរយៈពេលនេះ ខ្ញុំពិតជាស្គមមែន មិត្តភក្តិជាច្រើនសុទ្ធតែនិយាយថា ខ្ញុំស្រកសាច់ខ្លាំងដោយសារពិបាកចិត្ត តែការពិតមិនមានរឿងបែបនោះ កើតឡើងនោះទេ ដោយសារមួយរយៈពេលចុងក្រោយនេះ ខ្ញុំរវល់ការងារសិល្បៈខ្លាំងពេក ត្រូវចេញទៅសម្តែងនៅតាមខេត្តជាប់ មិនសូវមានពេលវេលាសម្រាក់គ្រប់គ្រាន់ ទើបធ្វើឲ្យនាងស្រកសាច់បែបនេះ ប៉ុន្តែសម្រាប់សុខភាពវិញគឺល្អធម្មតា មិនមានបញ្ហាអ្វីទាំងអស់ » ។

គង់ ច័ន្ទ​រដ្ឋា ស្រកសាច់​ខ្លាំង​ពេល​ស្នេហា​កាន់តែ​ផ្អែមល្ហែម​

បច្ចុប្បន្ន គង់ ច័ន្ទរដ្ឋា គឺជាអ្នកចម្រៀងនៅក្នុងផលិតកម្ម 7 Seven Music បទចម្រៀងនាងជាច្រើន បានចេញនៅក្នុងផលិតកម្មនេះ ជាបន្តបន្ទាប់ជាមួយដៃគូប្រុសរបស់នាង ។ ក្រៅពីអាជីពចម្រៀង គង់ ច័ន្ទរដ្ឋា ក៏ជាតារាសម្តែងមួយរូបផងដែរ នាងធ្លាប់បានថតរឿងជាច្រើន នាពេលកន្លងមក ចុងក្រោយនេះ នាងទើបតែថតរឿងជាច្រើនទៀតឲ្យផលិតកម្មក្នុងស្រុក ដូចជារឿង «ជំនួញអាគមន៍ » ឲ្យផលិតកម្ម Rock …។ ថ្វីត្បិតតែមិនមែនជាតួឯក តែនាងសប្បាយចិត្តដែលបានចូលរួមសម្តែង ៕ អាលីណា