ការដើរ ល្អ​ចំពោះ​អ្នក​ដូច​ម្តេចទៅ​?

ការដើរ ល្អ​ចំពោះ​អ្នក​ដូច​ម្តេចទៅ​?

​អ្នក​មិន​ចាំបាច់រ​ត់​ម៉ា​រ៉ា​តុង ដើម្បី​ទទួលបាន​រាងកាយ ដ៏​សមសួន​នោះទេ​។ អ្នក​គ្រាន់តែ​ដើរ​ជា​ទៀងទាត់​ក៏​អាចជួយ​ថែរក្សា​សុខភាព កាន់តែ​ល្អ​ជាង​មុន ហើយក៏​មិន​បាច់​ដាក់​សម្ពាធ លើ​រាងកាយ​ច្រើន​ដែរ​។

​សាលា​បណ្តុះបណ្តាល​គ្រូពេទ្យ​វះកាត់​ឆ្អឹង​អាមេរិក (American Academy of Orthopaedic Surgeon) និយាយថា ការដើរ ប្រហែល​ជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន ដូចខាងក្រោម​នេះ ៖

  • ​បេះដូង​កាន់តែ​រឹងមាំ និង​ច្របាច់​ឈាម​បាន​កាន់តែ​ល្អ​
  • ​បញ្ចុះ​សម្ពាធ​ឈាម និង​ទទួលបាន​អុកស៊ីសែន​កាន់តែច្រើន​
  • ​បន្ថយ​ការ​ប្រឈម នឹង​ការពុក​ឆ្អឹង​នៅពេល​អាយុ​ច្រើន និង​ជំងឺ​រលាក​សន្លាក់​
  • ​ពង្រឹង​ដល់​កម្លាំង​សាច់ដុំ​
  • ​បន្ថយ​ស្ត្រេ​ស និង​សម្រួល​ដល់​ការ​គេង​
  • ​ពង្រឹង​ដល់​ការ​មាន​អារម្មណ៍​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។