បើករថយន្តដឹកខ្សាច់ ឡើងច្រាំងមិនរួច រអិលថយក្រោយវិញ ក្រឡាប់កិន អ្នកបើកស្លាប់! (មានវីដេអូ)

(កណ្ដាល)៖ យុវជនម្នាក់បានបើករថយន្តកែច្នៃដឹកខ្សាច់ ឡើងច្រាំងទន្លេតែឡើងមិនរូច ក៍បានរអិលថយក្រោយវិញ ក្រឡាប់កិនចំពីលើខ្លួនឯង បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីថ្ងៃត្រង់​​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃំុសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

បើតាមលោកវរៈសេនីយ៍ទោជា ថុលអធិការនគរបាលស្រុកល្វាឯម បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ថា ថុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររសុីបើករថយន្តដឹកដី.ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិបឹងផ្សោត ឃំុពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។

លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ​ យកទៅលក់អោយអ្នកស្រុក នៅតាមផ្ទះ។ លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ (អកស្រើ) តែឡើងមិនរួចក៍បានរអិលថយក្រោយវិញ ស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែម ធ្វើអោយរថយន្តក្រឡាប់បោកជនរងគ្រោះ ទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើ បណ្តាលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចុះ ទៅកន្លែងកើតហេតុធ្វើការពិនិត្យសព ហើយក៍បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះវាជាករណីដែលបង្កឡើង ដោយជនរងគ្រោះខ្លួនឯងតែប៉ុណ្ណោះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ យុវជន​ម្នាក់​ទំនង​អផ្សុក​ពេក​ ឃើញ​រ៉ូ​ឡូ​កិន​ថ្ម​ ចត​ទុក​ចោល ក៍​ឡើង​ជិះ​ បើក​សាកល្បង បណ្តាល​ឲ្យ​រអិល​  ។ ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី ២១ មីនា ២០១៦ នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។

ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ លី សៀវ​ឡាយ អាយុ​២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​យុវជន​ ដែល​ឡើង​ជិះ​រ៉ូ​ឡូ​ខូច​ គេ​ចត​ចោល និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​ឈ្មោះ សៅ ឌី អាយុ​២១​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ទឹក​ស្រោច​ថ្នល់​ជាតិ​ លេខ​៥៥ ដែល​កំពុង​ស្ថាបនា និង​មានស្រុក​កំណើត​ នៅ​ភូមិ​ត្រពាំង​ត្រោក ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​យុវជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើករថយន្តដឹកខ្សាច់ ឡើងច្រាំងមិនរួច រអិលថយក្រោយវិញ ក្រឡាប់កិន អ្នកបើកស្លាប់! (មានវីដេអូ)

បើករថយន្តដឹកខ្សាច់ ឡើងច្រាំងមិនរួច រអិលថយក្រោយវិញ ក្រឡាប់កិន អ្នកបើកស្លាប់! (មានវីដេអូ)

បើករថយន្តដឹកខ្សាច់ ឡើងច្រាំងមិនរួច រអិលថយក្រោយវិញ ក្រឡាប់កិន អ្នកបើកស្លាប់! (មានវីដេអូ)

បើករថយន្តដឹកខ្សាច់ ឡើងច្រាំងមិនរួច រអិលថយក្រោយវិញ ក្រឡាប់កិន អ្នកបើកស្លាប់! (មានវីដេអូ)