អ្នក​គួរ​ធ្វើ​រឿង​៤​យ៉ាង​នេះ​នៅ​ចុង​សបា្តហ៏​ ដើម្បី​ធានា​ឲ្យ​​ខួរក្បាល​ដំណើរ​ការ​ល្អ​សម្រាប់​សបា្តហ៏​ថ្មី​មក​ដល់

តើ​ចុង​សប្តាហ៏​មុន​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ប្លែក​ឬ​ទេ ? តើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ឈប់​មិន​ទាន់​គ្រប់​គ្រាន់​ ឬ ខួរក្បាល​អ្នក​មិន​ទាន់​ស្រស់​ស្រាយ​ ដើម្បី​ធ្វើ​កិច្ច​ការងារ​សម្រាប់​សប្តាហ៏​ថ្មី​ដែល​នឹង​មក​ដល់​មែន​ឬទេ​ ? បើ​អ្នក​នៅ​តែ​ធ្វើ​រឿង​ដដែល​ហើយ​នៅ​តែ​ទទួល​អារម្មណ៍​បែប​នេះ​ ដូច្នោះ​សូម​អ្នក​សាក​ប្តូរ​មក​ធ្វើ​រឿង​៤​យ៉ាង​ខាង​ក្រោម​នេះ​ទៅ​មើល​ ថា​វា​អាច​ជួយ​ឲ្យ​អារម្មណ៍​(ខួរក្បាល)អ្នក​ស្រស់​ស្រាយ​ដើម្បី​ធ្វើ​ការ​ងារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​​

1ផ្ដាច់​ខ្លួន​ពី​ការងារ​អ្នក​យ៉ាង​ហោច​ណាស់​ក៏​២៤​ម៉ោង​ដែរ​ ៖

បើ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ថា​មិន​ស្រស់​ស្រាយ​សោះ​ បើ​ទោះ​បី​ក្រោយ​ពី​បាន​​ឈប់​សម្រាក​ចុង​សប្តាហ៏​២​ថ្ងៃ​ក៏​ពិត​មែន​នោះ​ ចឹង​ប្រហែល​ជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​ដិត​ជាប់​នឹង​ការងារ​អ្នក​ច្រើន​ហួស​ហេតុ​ ។​ អ្នក​គួរ​សម្រាក​លំហែ​ខ្លះ​ យ៉ាង​ហោច​២៤​ម៉ោង​ដែរ​ តែ​វា​ជា​រឿង​ល្អ​បើ​សិន​ជា​អ្នក​ត្រូវ​ការ​ពេល​ខ្លះ​ដើម្បី​រៀប​ចំ​គម្រោង​សម្រាប់​សប្តាហ៏​ថ្មី​,ហើយ​អ្នក​ក៏​អាច​សាក​អនុវត្ត​វិធី​បង្កើន​សមត្ថភាព​ខួរក្បាល​អ្នក​ផង​ដែរ​ដូច​ជា​សមាធិ​ជា​ដើម​ ។

2សម្រាក​ ៖

ចុង​សប្តាហ៏​អ្នក​គួរ​គេង​សម្រាក​ឲ្យ​ឆ្អែត​គ្រប់​គ្រាន់​ ព្រោះ​វា​ជួយ​ដល់​សុខភាព​អ្នក​ជា​ច្រើន​ ។ បើ​ទោះ​បី​ជា​អ្នក​មាន​ទម្លាប់​ភ្ញាក់​ពី​ព្រលឹម​ក្តី​​ អ្នក​ក៏​អាច​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ទៀត​ដើម្បី​លំហែ​ខួរ​ក្បាល​អ្នក​ឲ្យ​ស្រស់​ស្រាយ​ផង​ដែរ​ ។ វា​ដូច​ការ​សាក​ថ្ម​ដែរ​ ចាត់​ទុក​ថា​ថ្ងែ​ច័ន្ទ​ដល់​សុក្រ​ថាមពល​ថ្ម​អ្នក​ធ្លាក់​ចុះ​ ចឹង​ដើម្បី​ឲ្យ​​ការងារ​នៅ​សប្តាហ៏​ថ្មី​មាន​ប្រសិទ្ធភាព​ខ្ពស់​អ្នក​គួរ​សាក​ថ្ម​ឲ្យ​ពេញ​ឡើង​​វិញ​ ។

3ចំណាយ​ពេល​ជាមួយ​គ្រួសារ​ ឬ​ មនុស្ស​ជា​ទី​ស្រឡាញ់​ ៖

អ្នក​គួរ​ចំណាយ​ពេល​ចុង​សប្តាហ៏​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់​និង​បារម្ភ​ ដូច​ជា​ ឪពុក​ម្តាយ មិត្តភក្តិ​ ប្រពន្ធ/ប្តី​ កូន ​ឬ សង្សារ​អ្នក​ក្តី​, អ្នក​គួរ​ចំណាយ​ពេល​ទៅ​ដើរ​លេង​ខាង​ក្រៅ​ខ្លះ​ជាមួយ​ពួក​គាត់​ ព្រោះ​ពី​ច័ន្ទ​ដល់​សុក្រ​អ្នក​មិន​សូវ​មាន​ពេល​ជាមួយ​គ្រួសារ​អ្នក​ពេញ​លេញ​ដូច​ចុង​សប្តាហ៏​នោះ​ឡើយ​ ។

4អាន​សៀវភៅ​ ៖

វា​មិន​មែន​ជា​ការ​អាន​ទាក់​ទង​នឹង​ការងារ​ ឬ​ ការ​រៀន​សូត្រ​មុខ​ជំនាញ​នៅ​សាលា​នោះ​ទេ​ តែ​ជា​ការ​អាន​ដើម្បី​ការ​កម្សាន្ត​ ដើម្បី​​​ពង្រីក​ចំណេះ​ដឹង ដូច​ជា​ សៀវភៅ​ខ្លីៗ​បង្កើន​ចំណេះ​ដឹង​រឿង​លុយកាក់​ ឬ សៀវភៅ​ដែល​ប្រាប់​ពី​ភាព​ជោគជ័យ​ជា​ដើម​ ។ ពេល​ដែល​អ្នក​អាន​ ជួនកាល​វា​ផ្ដល់​ជា​ដំបូន្មាន​ និង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ ដូច្នោះ​​អ្នក​នឹង​មាន​ទឹក​ចិត្ត​ដ៏​ស្រស់​ស្រាយ​​ដើម្បី​ធ្វើ​កិច្ច​ការងារ​នៅ​សប្តាហ៏​ថ្មី​ដែល​នឹង​មក​ដល់​ ។


ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ inc

  • អ្នក​គួរ​ធ្វើ​រឿង​៤​យ៉ាង​នេះ​នៅ​ចុង​សបា្តហ៏​ ដើម្បី​ធានា​ឲ្យ​​ខួរក្បាល​ដំណើរ​ការ​ល្អ​សម្រាប់​សបា្តហ៏​ថ្មី​មក​ដល់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: