ទទួលទាន វីតាមីន D ដើម្បី​បង្ការ​ជំងឺ ​មហារីក​សុដន់

ចំពោះ​មិត្ត​នារីៗ ​មហារីក​សុដន់ ជា​កង្វល់​មួយ​ដ៏​ធ្ងន់​ធ្ងរ និងជា​បញ្ហា​ប្រឈម​ដ៏​គួរ​ឲ្យ​ខ្លាច។ នាពេលនេះ ខេមបូមេក​ សូម​នាំ​មក​នូវ​ដំណឹង​មួយ​ទាក់ទង​ការ​កាត់បន្ថយភាពប្រឈមនៃ​ជម្ងឺមហារីកសុដន់នេះ មកជូន​ប្រិយមិត្ត ពិសេស​សុភាព​នារី​គ្រប់​រូប។

​​​តាម​ការ​ផ្សាយ​ពី​របស់​អង្គភាព Vitamine D Council របស់សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ ការទទួលទាន​វីតាមីន D និង​កាល់ស្យូម ក្នុង​របបអាហារប្រចាំថ្ងៃ​ អាចជួយកាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​សុដន់បាន។

គាំទ្រនឹង​ការចេញផ្សាយខាងលើនេះ អ្នកជំនាញនៃ​មជ្ឈមណ្ឌល​ថែទាំមហារីក Cacer Care Ontario ប្រចាំ​នៅទីក្រុង Toronto ប្រទេសកាណាដា បាន​បកស្រាយថា កោសិកាសុដន់ មាន​ផ្នែកទទួលវីតាមីន​ D ដែលជួយ​បង្កើនឱកាស​លូតលាស់​កោសិកាសុដន់ ទើបវាអាច​កាត់បន្ថយ​មហារីកសុដន់បាន​។ តាមការ​សិក្សា​វែកញែកអំពី​ឥទ្ធិពល នៃ​វីតាមីន D និង​កាល់ស្យូម ចំពោះការ​ប្រឈមនឹង​មហារីក​សុដន់​ បាន​រកឃើញថា ចំពោះស្ត្រី​ដែល​ទទួលទាន​ វីតាមីន D បរិមាណ​៤០០ ឯកតាអន្តរជាតិ ជារៀងរាល់​ថ្ងៃ អាច​កាត់បន្ថយ​ការ​ប្រឈមនឹង​ មហារីកសុដន់​បាន​រហូតដល់ ២៤%។

មួយវិញទៀត អ្នកជំនាញ​បាន​ណែនាំថា វីតាមីន D ពិត​ជា​មានសារសំខាន់​សម្រាប់ការ​បឺតស្រូប​ជាតិ​កាល់ស្យូម។ ដូច្នេះ បើ​មិត្ត​ស្ត្រីៗ​ចង់​មាន​ឆ្អឹងរឹងមាំល្អ គឺ​គួរ​ទទួលទាន​អាហារទាំងពីរបែបនេះឲ្យ​មាន​តុល្យភាពល្អ។ គួរបញ្ជាក់ថា អ្នកអាច​រកអាហារ​ដែលសម្បូរ​ដោយ​វីតាមីន D បាន​ ដែល​មាន​ដូចជា ខ្លាញ់ត្រី ពពួកផ្សិត ថ្លើមគោ ឈីស និង​ស៊ុត ជាដើម។ វីតាមីន D ក៏អាច​សំយោគដោយខ្លួន​យើង​បាន​ផង​ដែរ គឺ​តាមរយៈការ​ត្រូវកំដៅថ្ងៃ ដែលមាន​ស្បែក​ជាអ្នកសំយោគ។

ដោយ៖ NEA
Reference :
​​


  • ទទួលទាន វីតាមីន D ដើម្បី​បង្ការ​ជំងឺ ​មហារីក​សុដន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: