គ្រូ​បង្វឹក​រូប​នេះ​និយាយ​ថា​ Premier League ជា​លីក​ល្អ​បំផុត​

គ្រូបង្វឹករបស់ក្លឹប Man City បច្ចុប្បន្នគឺលោក Manuel Pellegrini នឹងត្រូវចាកចេញពីក្លឹប Man City នៅចុងបញ្ចប់រដូវកាលនេះ ខណៈ Man City និងជំនួសកន្លែងគាត់ដោយលោក Pep Guardiola ។ តែយ៉ាងណាបច្ចុប្បន្នលោក Pellegrini កំពុងត្រូវបានទាក់ទងឲ្យទៅដឹកនាំក្លឹប AC Milan តែលោកបញ្ជាក់ថាលោកចង់បន្តដឹកនាំក្លឹបណាមួយនៅ Premier League បន្តទៀតព្រោះនេះជាលីកល្អបំផុត ។

ដោយលោក Pellegrini « ខ្ញុំចង់បញ្ចប់រដូវកាលនេះដោយជួយ Man City ឈរក្នុងចំណាត់ថ្នាក់ដែលល្អតាមលទ្ធផលដែលអាចធ្វើបាន ។ ខ្ញុំមិនដឹងថាពេលខាងមុខមានអ្វីកើតឡើងទេតែខ្ញុំចង់ដឹកនាំក្លឹបណាមួយក្នុង Premier League បន្តទៀត » ។

លោក Pellegrini បន្ថែមថា « សម្រាប់ខ្ញុំ Premier League គឺលីកដែលល្អជាងគេក្នុងពិភពលោក ដោយហេតុផលច្រើន ។ ទីនេះមានការប្រកួតប្រជែងខ្លាំងព្រោះក្លឹបទាំងអស់មានកម្រិតលេងប្រហាក់ប្រហែលគ្នា គ្រប់ក្លឹបសុទ្ធតែមានថវិកាដើម្បីទិញកីឡាករល្អមកពង្រឹងក្រុម ដូច្នេះក្រុមទាំង២០នៅទីនេះសុទ្ធតែមានកីឡាករល្អច្រើន » ។

លោកបន្តថា Pellegrini « អ្នកប្រហែលជាអាចនិយាយថាទីនេះគ្មានក្លឹបល្អបំផុតដូចជានៅអេស្ប៉ាញដែលមានក្លឹប២ទៅ៣ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប តែទីនេះជាលីកដែលល្អបំផុតដូចនេះខ្ញុំពិតជាចង់បន្តនៅទីនេះណាស់បើអាច » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • គ្រូ​បង្វឹក​រូប​នេះ​និយាយ​ថា​ Premier League ជា​លីក​ល្អ​បំផុត​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: