អ្វី​ទៅជា​រោគសញ្ញាជំងឺ​ប្រមេះ​ទឹកថ្លា​?

ជំងឺប្រមេះ​ទឹកថ្លា ត្រូវបាន​ចាត់ទុក​ថា ជា​ផ្នែក​មួយ​របស់​ជំងឺ​កាមរោគ​ដែរ ព្រោះ​វា​ឆ្លង​តាម​ការ​រួមភេទ​។ អ្នក​ប្រហែលជា​មិនដឹង​ខ្លួន​ថា កំពុងតែ​មាន​ជំងឺប្រមេះ​ទឹកថ្លា​ផង ព្រោះ​តែ​វា​មិន​មាន​បង្ក​ជា​រោគសញ្ញា​អ្វី​ឲ្យដឹង ដូចជា ឈឺ​នៅ​ប្រដាប់ភេទ និង​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វា​មាស ឬ​លិង្គ​។ ជំងឺ​ប្រមេះ​ទឹកថ្លាអាច​កើតឡើង​លើ​មនុស្ស​ទាំង​ពីរ​ភេទ និង​គ្រប់​វ័យ​ទាំងអស់​។ យ៉ាងណាមិញ​ជំងឺ​នេះ មិន​មាន​ការពិបាក​ព្យាបាល​នោះទេ នៅ​ពេល​អ្នក​ដឹង​ថា​ខ្លួនឯងកើត​ជំងឺ​នេះ​រួច​ហើយ​នោះ​។ តែ​បើសិនជា​មិន​បាន​ព្យាបាល​ទេ វា​អាច​នឹង​បង្ក​ជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ដល់​សុខភាព​ទៀត​។

ជំងឺ​ប្រមេះ​ទឹកថ្លា ដំណាក់កាល​ដំបូង​ច្រើន​តែ​មិន​មាន ឬ​មាន​រោគសញ្ញា​តិចតួច​របស់​វា​ដែរ​។ នៅ​ពេល​ចេញ​រោគសញ្ញា វា​ច្រើនតែ​ចាប់ផ្តើម នៅក្នុងរយៈពេល​មួយ ទៅ​ពីរ​សប្តាហ៍​ក្រោយ​ពី​ឆ្លង​រួច​។ ទោះបីជា​ជំងឺ​នេះ​កើតឡើង​ក៏ដោយ ក៏​វា​ច្រើន​តែ​នាំ​ឲ្យ​ងាយ​យល់​ថា មិនមាន​ជំងឺ​ដែរ​។

អា​ការៈដែល​អាច​គិត​ថា អ្នក​មាន​ជំងឺ​ប្រមេះទឹកបាយ​នោះ មានដូចជា ៖
– ឈឺចាប់​ខ្លាំង​ពេល​នោម​
– ឈឺពោះ​ផ្នែក​ខាងក្រោម​
– ហូរ​ទឹករំអិល​តាម​ទ្វារមាស ឬ​លិង្គ​
– ឈឺចាប់​ខ្លាំង​ក្នុងពេល​រួមភេទ​
– ហូរ​ឈាម​ក្នុង​ចន្លោះ​ពេល​មក​រដូវ និង​ក្រោយ​ពី​រួមភេទ​រួច​
– ឈឺ​ពងស្វាស​។​

ចូរ​ស្វែងរក​ការពិគ្រោះជាមួយ​គ្រូពេទ្យ​ទៅ បើសិន​ជា​អ្នក​មាន​អាការៈ ហូរ​ទឹករំអិល​ពី​ទ្វារមាស ឬ​លិង្គ ឬ​មាន​ការឈឺចាប់​ក្នុងពេល​នោម​។ ជាមួយគ្នានេះដែរ អ្នក​ក៏​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដែរ បើសិន​ជា​ដៃគូ​រួមភេទរបស់​អ្នកដឹង​ថា​ពួកគេមាន​ជំងឺ​ប្រមេះ​ទឹកថ្លា​នេះហើយ​៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អ្វី​ទៅជា​រោគសញ្ញាជំងឺ​ប្រមេះ​ទឹកថ្លា​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: