ចំណេះដឹង​ខ្លីៗ​អំពី​ វីតាមីន អា (Vitamin A)

អាហារ​ ជា​ប្រភព​ទ្រទ្រង់​ជីវិត​។ ការ​ជ្រើសរើស​អាហារ​ប្រកប​ដោយ​សារជាតិ​ចិញ្ចឹម​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​រក្សា​តុល្យភាព​នៃ​ជីវិត។

ក្នុង​ចំណោម​សារជាតិ​ចិញ្ចឹម​ទាំង​អស់ វីតាមីន​ត្រូវ​បាន​អ្នកវិទ្យាសាស្ត្រ​កំណត់​ថា ជា​សមាសធាតុ ដែល​រាង​កាយ​យើង​មិន​អាច​សំយោគ​បាន​ ដូចនេះ​យើង​ត្រូវ​តែ​ទទួល​វីតាមីន​ទាំងនោះ​ពី​ចំណីអាហារ​ខាង​ក្រៅ។ មាន​ប្រភេទ​វីតាមីន​ជាច្រើន​ដែល​មាន​នាទី​សំខាន់​សម្រាប់​រាង​កាយ​មនុស្ស​ ហើយ​ក្នុង​ឱកាស​នេះ ខេមបូមេខ​ ផ្ដល់​ជូន​លោក​អ្នក នូវ​ចំណេះ​ដឹង​ខ្លះៗ អំពី​ វីតាមីន អា។

ប្រភព៖

  • វីតាមីន​ អា​ តាម​គីមី​សាស្ត្រ​ វាជា​ពពួក​ដែល​​មិន​រលាយ​ក្នុង​ទឹក តែ​រលាយ​ក្នុង​ប្រេង
  • វាមាន​វត្តមាន​នៅ​ក្នុង​ខ្លាញ់​សត្វ ដូចជា​ ទឹកដោះសត្វ ប៊ឺរ និង ថ្លើមត្រី ជាដើម។
  • វីតាមីន អា ​សម្បូរ​ផង​ដែរ​នៅ​ក្នុង បន្លែពពួក​បន្លែ​ដែល​មាន​ផ្ទុក​សារជាតិ ការ៉ូតែន ដែល​ជា​សារជាតិ​ពណ៌លឿង​ក្នុង​បន្លែ។
  • បន្លែទាំងនោះដូចជា ការ៉ុត ផ្លែក្រូច​ ល្ពៅ ម្ទេសផ្លោក ស្ត្រប៊ឺរី…។

មុខងារ​សម្រាប់​រាងកាយ៖

  • ជា​ភ្នាក់​ងារ​ដែល​ជម្រុញ​ឲ្យ​មាន​ការ​រីក​លូតលាស់ នៃ​កោសិកា
  • ជា​អ្នក​ជម្រុះ​ចោល​នូវ​ជាលិកា​ចាស់ៗ​
  • ជួយការពារ​ស្បែក​ ព្រមទាំងប្រឆាំងទប់ទល់​នឹង​ពពួក​ភ្នាក់ងារ​បង្ករោគ
  • ដើរតួយ៉ាង​សំខាន់​ក្នុង​គំហើញរបស់​ភ្នែក
  • ជួយជម្រុញដល់​ការ​បញ្ចេញ​អ័រម៉ូន​ភេទ ឲ្យ​មាន​តុល្យភាព

​​​​ ចំពោះ​តម្រូវការប្រចាំថ្ងៃ គឺប្រមាណ ១.៥ មីលីក្រាម​ ដែល​បរិមាណ​នេះ​សមស្រប​សម្រាប់​​តម្រូវ​ការ​របស់​រាងកាយ​មនុស្ស​ ក្នុង​មួយថ្ងៃៗ៕

ដោយ៖ NEA
Réference : Approche du Français Medical – PCEM2


  • ចំណេះដឹង​ខ្លីៗ​អំពី​ វីតាមីន អា (Vitamin A)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: