វិវត្តន៍​នៃ​ទម្រង់​មុខ Zombies ក្នុង​កំឡុង​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ

ភាពយន្ដ​ដែល​មាន​ពពួក Zombies បិសាច​ បែប​ជា​ស្ទើរ​ខ្មោច ស្ទើរ​មនុស្ស បាន​ក្លាយ​ជា​​ប្រភេទ​រឿង​ព្រឺព្រួច រន្ធត់ ដែល​ទទួល​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ ពិត​ណាស់ តាំងពី​វិស័យ​ភាពយន្ដ​បាន​ចាប់​លូតលាស់ រីក​ចម្រើន រឿង​បែបខ្មោច Zombies នេះ ក៏បាន​បន្ត​វិវត្ត​ខ្លួន​ឲ្យ​កាន់​តែ​ អាក្រក់ ឲ្យ​កាន់​តែ​សម្បើម កាន់​តែ​គួរ​ឲ្យ​ខ្លាចផងដែរ។

តាម​ការ​ចេញ​ផ្សាយ​ នាថ្ងៃទី​២ កុម្ភៈ ២០១៦ នេះ​ របស់​ក្រុមការងារ Xbox លើ​គេហ​ទំព័រ Youtube បាន​បង្ហាញ​ពី​ការ​តាក់តែង​តួ Zombie ជា​ទម្រង់​ផ្សេងៗគ្នា តាម​ឆ្នាំ​នីមួយ ក្នុង​ជាង​រយៈ​កាល​១០០ឆ្នាំ​ ពោលគឺ​ តាំង​ពី​ ១៩៣២ មក​ទល់​នឹង​បច្ចុប្បន្ន។ ពី​រចនា​បទ​បែប​បុរាណ Voodoo Zombies រហូត​ក្លាយ​ជា​ Zombies បែប Dying Light’s the Volatile អាច​ឲ្យ​យើង​ឃើញ​ពី​ ភាព​ប្លែកៗនៃ​ការ​រចនា​តួអង្គ និង​តិចនិច​​ដ៏ប៉ិន​ប្រសព្វ​របស់ក្រុម​អ្នក​ស្អាង។

ចង់ដឹងថា​តើការវិវត្តន៍​នោះ​ មាន​លក្ខណៈ​យ៉ាងណា​សូមទស្សនាវីដេអូ​ខាងក្រោមដោយមេត្រី ៖

ដោយ៖ NEA
ប្រភព៖ Xbox


  • វិវត្តន៍​នៃ​ទម្រង់​មុខ Zombies ក្នុង​កំឡុង​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: