លោក​ស ​ប៉ុន​សឿង​ ដឹកនាំ​កម្លាំង​ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​ជួបប្រទះ​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក

លោក​ស ​ប៉ុន​សឿង​ ដឹកនាំ​កម្លាំង​ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​ជួបប្រទះ​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៦​ ខែឧសភា ​ឆ្នាំ​២០១៦ ​នេះ​លោក​វរសេនីយ៍ឯក​ស ​ប៊ុន​សឿង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​និង​បទល្មើស​គ្រឿងញៀន​បាន​ចុះ​សហ​ការណ៍​គ្នា​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១២​នាក់​បាន​ចុះជួយ​ធ្វើ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កន្លង​កាលពី​ថ្ងៃ​ទី​៥ ​ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ បន្ទាត់​បោះ ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុង​ការ​ចុះ​ធ្វើ​ផ្ទះ​ជូន​ពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​នោះ​លោក​ស​ ប៊ុន​សឿង ​បាន​និយាយ​ថា​ក្នុងនាម​លោក​ជា​នាយ​អាវុធហត្ថ​ម្នាក់​តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កន្លង​អង្គភាព​អាវុធហត្ថ​របស់​លោក​តែងតែ​យកចិត្តទុកដាក់​ក្នុងការ​ចុះ​ជួយ​ឧបត្ថម្ភ​ជា​គ្រឿង​ឧបភោគ និង​បរិភោគ ថវិកា និង​ធ្វើ​ផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ទុរគតជន ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង កុមារ​កំព្រា​ជាដើម​អង្គភាព​របស់​លោក​មិន​ប្រកាន់​និន្នាការ​នយោបាយ​ថា ជន​ទាំងអស់​នោះ​ប្រកាន់​បក្ស​នោះ​បក្ស​នោះ​ឡើយ​ឲ្យ​តែ​ជន​នោះ​ជួប​គ្រោះធម្មជាតិ​និង​ក្រីក្រ​ពិតប្រាកដ​អង្គភាព​របស់​លោក​ជួយ​ទាំងអស់​។

លោក​ស ​ប៊ុន​សឿង ​បាន​បញ្ជាក់​ទៀត​ថា ​ទុក្ខ​របស់​ពួកគាត់​ក៏​ដួច​ទុក្ខ​របស់​អង្គភាព​អាវុធហត្ថ​ដែរ​ជាក់ស្តែង​ថ្មីៗ​លោក​ស​ ប៊ុន​សឿង ​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​ចុះ​ជួយ​ធ្វើ​ផ្ទះ​ជួន​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​ជួប​គ្រោះថ្នាក់​ដោយ​ខ្យល់​កន្ត្រាក់​កន្លងមក​។ ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ដោយ​មើល​ឃើញ​កាយវិការ​យកចិត្តទុកដាក់​របស់​កងរាជអាវុធហត្ថ​ក្នុង​ការ​ធ្វើ​ផ្ទះ​ជូន​គាត់​នេះ​គាត់​និង​ក្រុម​គ្រួសារ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ដល់​អង្គភាព​អាវុធហត្ថ​ទាំងអស់​ឲ្យ​ជួបប្រទះ​និង​សេចក្តីសុខ​គ្រប់ៗ​គ្នា​៕