អគ្គិភ័យ ​ឆាបឆេះ​តូប​លក់​ឥវ៉ាន់​ចាប់ហួយ​ទាំង​កណ្ដាល​យប់ អស់​គ្មាន​សល់​

អគ្គិភ័យ ​ឆាបឆេះ​តូប​លក់​ឥវ៉ាន់​ចាប់ហួយ​ទាំង​កណ្ដាល​យប់ អស់​គ្មាន​សល់​

កំពង់ឆ្នាំង ៖ តូប​លក់​ឥវ៉ាន់​ចាប់ហួយ​នៅ​មាត់កំពង់​កា​រណូត​ដ​ ផ្សារ​ក្រោម​ ប្រមាណ​ជា​១០​តូប ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​គ្មាន​មនុស្ស​ដេកចាំ។
ហេតុការណ៍​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់​ខាង​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៦​ ចំណុច​កំពង់ចំលង​ទូកដ​ផ្សារ​ក្រោម​ ស្ថិត​ក្នុង​ភូមិ​ផ្សារឆ្នាំង ​សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង។

ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​និយាយ​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ ក្រោយពី​បញ្ចប់​ការលក់ដូរ​រួច ​អ្នកលក់​ទាំងអស់​នៅ​ចំណុច​ខាងលើ​ តែង​បិទ​តូប​ចាក់សោ​ទៅផ្ទះ​រៀងៗ​ខ្លួន​គ្មាន​មនុស្ស​ដេកចាំ​ទេ​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ឡើង​ថា​ មាន​ភ្លើង​ឆេះ​តូប​លក់ដូរ​អស់ហើយ ​ភ្លាមៗ​នោះ​អ្នកខ្លះ​ដែល​នៅ​ជិតៗ​ទីនោះ​រត់​ទៅ​ជួយ​ពន្លត់​ អ្នកខ្លះ​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ ​ព្រោះ​ខ្លាច​ឆេះ​រាលដាល​បន្ត​ទៅ​កន្លែង​ផ្សេង ​ហើយ​នៅ​ជិត​កន្លែង​ភ្លើង​ឆេះ​នេះ​មានកា​រ៉ា​ស់​សាំង​នៅ​ជិត ​និង​មាន​ស្តង់​លក់​ឈើ​ និង​ស្លឹក​ទៀត​ផង។

ប្រភព​ខាងលើ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ភ្លាមៗ​ នៅមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ចេញ​មក​ធ្វើការ​ពន្លត់​ភ្លាមៗ ​រួម​នឹង​រថយន្ត​របស់​រដ្ឋាករ​ទឹក​កំពង់ឆ្នាំង​ចេញ​ជួយ​ពន្លត់​ផងដែរ តែ​អ្វីៗ​ត្រូវបាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ បើ​ទោះ​ជា​មានការ​ពន្លត់​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ហើយ ​បាន​ដឹង។

សមត្ថកិច្ច​ដែល​បាន​ចុះ​ធ្វើការ​ពន្លត់​អគ្គិភ័យ​ខាងលើនេះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ភ្លាមៗ ​កម្លាំង​របស់​លោក​បាន​ចេញ​ធ្វើ​ការ​បាញ់​ពន្លត់ ខណៈ​ដែល​អគ្គិភ័យ​កំពុង​ឆាប​ឆេះ ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​៣​គ្រឿង និង​រថយន្ត​របស់​រដ្ឋាករ​ទឹក​១​គ្រឿង​ ប្រើប្រាស់​ទឹក​សរុប​ចំនួន​១០​រថយន្ត។

ករណី​ខាង​លើ​នេះ​គេ​មិន​ដឹង​ថា វា​ឆេះ​បណ្ដាល​មកពី​អ្វី​នោះ​ឡើយ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ ហើយ​ទំហំ​នៃ​ការខូចខាត​ប៉ុណ្ណា​នោះ ​ក៏​គេ​នៅ​មិនទាន់​ដឹង​បាន​នៅឡើយ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កន្លងទៅ​ថ្មីៗ​នេះ​ បាន​កើតមាន​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​អស់​២៦​ខ្នង​ផ្ទះ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ផង​ដែរ៕