តូប​លក់ដូរ​ឥវ៉ាន់​១២​តូប​ នៅ​មាត់​កំពង់ផែ​ផ្សារ​ក្រោម ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​

តូប​លក់ដូរ​ឥវ៉ាន់​១២​តូប​ នៅ​មាត់​កំពង់ផែ​ផ្សារ​ក្រោម ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​

កំពង់ឆ្នាំង​ ៖ ​តូប​លក់ដូរ​ឥវ៉ាន់​ចាប់ហួយ​ចំនួន​១២​តូប ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់​ ដែល​គេ​សង្ស័យ​ថា​បណ្ដាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​មាត់ទន្លេ​កំពង់ផែ​ផ្សារ​ក្រោម​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ក្នុង​ហេតុការណ៍​នេះ ព្រឹក​ឡើង​វេ​លា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ២០១៦ ​មាន​មនុស្ស​២​អ្នក​បាន​ឆក់​ខ្សែភ្លើង​សន្លប់ ក្នុង​ពេល​ចូ​ល​ទៅ​កកាយ​រក​ឥវ៉ាន់​នៅក្នុង​តូប​ក្រោយពី​ភ្លើង​ឆេះ​។
​ ​
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ​អគ្គិភ័យ​នេះ​ បាន​ឆាបឆេះ​ចេញ​ពី​តូប​លក់​គុយទាវ​របស់​ ឈ្មោះ​ យាយ​ឡាយ ​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស៍​ធំ​មួយ​ធុង ហើយ​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​តូប​ជិតៗ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​។​

នៅក្នុង​ហេតុការណ៍​នេះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចំនួន​២​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​ជាង​១០​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ករ​ណី​នេះ ​បង្ក​ឲ្យ​តូប​លក់ដូរ​ចំនួន​១២​តូប និង​ឥវ៉ាន់​លក់ដូរ​នៅក្នុង​តូប​ជា​ច្រើន​បាន​ឆេះ​អស់​ស្ទើរតែ​ទាំង​ស្រុង ប៉ុន្តែ​លទ្ធផល​សរុប​ទំហំ​នៃ​ការខូចខាត​អស់​ទឹកប្រាក់​ប៉ុន្មាន​នោះ សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ធ្វើការ​បូកសរុប​បាន​នៅឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ គ្រោះ​អគ្គិភ័យ​នេះ​បណ្ដាលមកពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី ក្នុង​តូប​ពេល​យប់​ដែល​គ្មាន​ម្ចាស់​នៅ ហើយ​រាលដាល​ឆេះ​ផ្ទុះ​ធុង​ហ្គាស៍​បង្ក​ឲ្យ​មាន​ការ​ឆាបឆេះ​តូប​អស់​ចំនួន​១២​តូប ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​ទប់​ស្កាត់​បាន​។​
​ ​
ដោយឡែក​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០១៦ កុមារា​ម្នាក់​ ឈ្មោះ​ឡុង អាយុ​ជាង​១០​ឆ្នាំ បាន​ទៅ​កកាយ​រក​ឥវ៉ាន់​នៅក្នុង​តូប​ដែល​នៅសល់​ពី​ភ្លើង​ឆេះ ក៏បាន​ឆក់​ខ្សែភ្លើង ខណៈនោះ​បុរស​ឈ្មោះ ​ចៃ បាន​រត់​មក​ជួយ​ក៏​​ត្រូវ​ខ្សែភ្លើង​ឆក់​ដួលសន្លប់​បន្ថែម​ម្នាក់ទៀត។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ពេទ្យ​ដឹក​យក​ទៅ​ស​ង្គ្រោះ​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ជនរងគ្រោះ​ទាំង​២​នាក់​ មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​ ​ ​

​សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ សូម​អំពាវនាវ​ផង​ដែរ​ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ប្រុងប្រយ័ត្ន​ភ្លើង​ផ្សែង​ចង្ក្រាន​ដាំ​ស្ល និង​ការប្រើប្រាស់​ចរន្ត​អគ្គិសនី​ ជាពិសេស​ត្រូវ​បិទ​ចរន្ត​អគ្គិសនី​ពេល​មិន​នៅក្នុង​ផ្ទះ ទើប​អាច​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​បាន​៕