លោក ឱម យ៉ិនទៀង នឹងចូលរួម​សន្និសីទ​និង​កិច្ចប្រជុំ​ទូទៅ លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ:
​លោក ឱម យ៉ិនទៀង ចូលរួម​សន្និសីទ និង​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ​នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ ពីថ្ងៃ​ទី​១០ ដល់​១៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ទៀន​ជី​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា ប្រធានបទ​នៃ​សន្និសីទ និង​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ​នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ ផ្តោតលើ អនាគត​នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ ៖ បទពិសោធន៍ និង​ការរៀបចំ​មាគ៌ា​ឆ្ពោះទៅមុខ​។ ព្រឹត្តិការណ៍​នេះ គឺជា​វេទិកា​ផ្តល់​ឱកាសល្អ សម្រាប់​ប្រតិភូ​ប្រឆាំង​អំពើពុករលួយ និង​អ្នកជំនាញ​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដើម្បី​ចែករំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង ក៏ដូចជា​វឌ្ឍនភាព​និង​ជោគជ័យ​ថ្មីៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕

លោក ឱម យ៉ិនទៀង នឹងចូលរួម​សន្និសីទ​និង​កិច្ចប្រជុំ​ទូទៅ លើក​ទី​៩ នៃ​សមាគម​អន្តរជាតិ នៃ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​