ប៉ូលិស​និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រារាំង​មិន​ក្រុម​យុវជន ស្រី ចំរើន ជួប​លោក កឹម សុខា

កម្លាំង​ប៉ូលិស និង​ពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា រារាំង​មិន​ឲ្យ​ក្រុម​យុវជន​ដែល​អះអាង​ថា ជា​និស្សិត​ដឹក​នាំ​ដោយ លោក ស្រី ចំរើន ចូល​ទៅ​ជួប​លោក កឹម សុខា នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ក្រុង​សៀមរាប ដើម្បី​ទាមទារ​ឲ្យ​លោក​បក​ស្រាយ​រឿង​ខ្សែអាត់​សំឡេង​នោះ​ឡើយ។

ក្រុម​លោក ស្រី ចំរើន ដែល​មាន​គ្នា​ប្រមាណ​ជាង ១០​នាក់ បាន​ព្យាយាម​នាំ​គ្នា​ទៅ​ជួប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ទាមទារ​ឲ្យ​លោក​បក​ស្រាយ​ការពិត​នៃ​រឿង​ខ្សែអាត់​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ថា គឺ​ជា​សំឡេង​របស់​លោក និង​ស្រី​កំណាន់។ ការ​ព្យាយាម​ទៅ​ជួប​នេះ គឺ​ខណៈ​ដែល​លោក កឹម សុខា ចុះ​ទៅ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​ក្រុម​ការងារ​ខេត្ត​សៀមរាប។

ក្រុម​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច រារាំង​ក្រុម​យុវជន​លោក ស្រី ចំរើន នៅ​​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​គោកចក ក្រុង​សៀមរាប។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ក្រុម​យុវជន​ដដែល​នេះ​បាន​នាំ​គ្នា​មួយ​ក្រុម​ស្កាត់​ទៅ​ជួប​លោក កឹម សុខា ម្ដង​រួម​មក​ហើយ នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ប៉ុន្តែ​ត្រូវ​បរាជ័យ ដោយសារ​លោក កឹម សុខា មិន​បាន​ខ្វល់​នឹង​ការ​ទាមទារ​របស់​ក្រុម​យុវជន​នេះ​ទេ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។