ក្រុមចោរប្លន់​យក​កាបូប នៅ​ក្រុង​ដូន​កែវ ស្រាប់តែ​យក​កាបូប មក​ទម្លាក់ចោល នៅ​កន្លែង​ដែល​ប្លន់​វិញ​

តាកែវ:
វា​ជា​រឿង​នឹកស្មាន​មិន​ដល់ ដែល​លោក​ចោរ​ចិត្តល្អ បាន​យក​កាបូប​លុយដែល​បាន​ប្លន់​ពី​ស្ត្រី​ម្នាក់កាលពី​ម្សិលមិញ នៅមុខ​ក្រុមហ៊ុន ខេ លីង ស្ថិតនៅ​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ យកមក​បោះចោលជិត​កន្លែង​ប្លន់​វិញ​។​

​លោក​វរសេនីយ៍ទោ ឆាយ សាវុធ អធិការ​នគ​បាល​ក្រុង​ដូន​កែវ បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា កាបូប​ត្រូវ​ក្រុមចោរយកមកប្លុង​ចោលនៅ​ខាងលិច​ក្រុមហ៊ុន ខេ លីង ប្រមាណ​ពីរ​ម៉ែត្រ ហើយ​នៅក្នុង​កាបូប​នោះគេ​ឃើញ​មាន​លុយ​ខ្មែរ ចំនួន ៣៣.៧០០ រៀល លុយ​ដុល្លារ ១ ដុល្លារ និង​ទូ​រស័​ព្្ទអិន​ចុច​ពិល ១ គ្រឿង​។​ដោយឡែក លុយ​ចំនួន​ជាង ១ ម៉ឺន​ដុល្លារ ដែល​ស្ត្រី​រងគ្រោះអះអាងថា នៅក្នុង​កាបូប​នោះ មិនឃើញ​មាននៅក្នុង​កាបូប​នោះទេ​។ ឥឡូវនេះ សមត្ថកិច្ច​ជំនាញកំពុងតែ​យក​ឧបករណ៍ មក​ពិនិត្យ និង​កំពុងតែ​ស៊ើបអង្កេត ស្រាវជ្រាវបន្ថែមទៀតពី​បញ្ហា​នេះ​។​

​បើតាម​សមត្ថកិច្ច​ខ្លះ និង​មហាជន​មួយចំនួន បាននាំគ្នា​សំដែង​ការសង្ស័យថា ករណីនេះអាចជា​ការរៀបចំ​ឆាកល្ខោន ក្នុង​គោលបំណង​អ្វីមួយជាក់​ជាពុំខាន​ឡើយ ព្រោះ​វា​មិនដែល​ក្រុមចោរឯណា​ប្លន់​ហើយ ចិត្តល្អ​យក​កាបូប​មក​បោះចោលឲ្យ​ម្ចាស់​វិញ​នោះទេ​។ នេះ​ជា​លើកដំបូង​ហើយ ដែលមាន​លោក​ចោរចិត្តល្អ​បែបនេះ​៕V/S