ក្រសួង​អប់រំ អំពាវនាវ​ជួយឧបត្ថម្ភ គាំទ្រ និង​លើកទឹកចិត្ត ចំពោះ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម​រដូវក្តៅ​

ភ្នំពេញ:
លោក​ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ក្នុងការ​ជួយឧបត្ថម្ភ គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម​រដូវក្តៅ នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​ស​ម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី នាង​កញ្ញា និង​អ្នក​សេ្ន​ហា​វិស័យ​កីឡា មេត្តា​គាំទ្រ លើកទឹកចិត្ត និង​ចូលរួមចំណែក​ឧបត្ថម្ភ​ជា​សម្ភារៈ ថវិកា ដល់​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​នឹង​ទៅ​ហាត់​ហ្វឹកហ្វឺន​នៅ​សាធារណរដ្ឋ​កូរ៉េ រយៈពេល ៧០​ថ្ងៃ​នៅ​សាធារណរដ្ឋ​កូរ៉េ និង​បន្តដំណើរ​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម​រដូវក្តៅ នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦៕