អ្នក​ប្រើប្រាស់ Blogspot នៅ​កម្ពុជា​មួយ​ចំនួន​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ Blogspot

ការ​ប្រើប្រាស់​ Blogspot ឬ Blogger កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជា​ជន​កម្ពុជា ក្នុង​ការ​បង្កើត​ ប្លក់ ឬ វេបសាយ​ផ្ទាល់​ខ្លួន ដើម្បី​​ចែក​រំលែក​បទ​ពិសោធន៍ ចំណេះ​ដឹង រូបភាព និង​ការ​កម្សាន្ត​ជា​ដើម ដើម្បី​ជាការចែក​រំលែក ឫ ក៏​រកប្រាក់​ចំនូល​តាម​រយះ​សមត្ថភាព ក្នុង​ការ​តាក់​តែង​ និង​ ប្រែ​សម្រួល​​អត្ថបទ​ជា​ភាសា​ខ្មែរ ឫក៏​សមត្ថភាព​ក្នុង​ការថតរូប វីដេអូ​ជាដើម ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ប្រើប្រាស់ Blogspot មួយ​ចំនួន​បាន​​កំពុង​តែ​ប្រើ​ប្រាស់​ វា​ជា​មធ្យោបាយ​រក​ប្រាក់​តាម​រយៈ​ អនឡាញ ( Google adsense ឬ Affiliate ជាដើម) តាមបែប​បោក​ប្រាស់​ ដោយ​មិន​បាន​ផ្ដល់​​ផល​ប្រយោជន៍​អ្វី​សោះ​ទៅ​ឲ្យ​អ្នក​ដែល​ចូល​ទៅ​ទស្សនា​ មាន​ន័យ​ថា​ពួក​គេ​​ បង្កើត​ជា​ព័ត៌មាន​បោក​ប្រាស់​ ដោយ​មានតែ​ចំណង​ជើង​ប៉ុន្តែ​មិន​បាន​បញ្ចូល​នូវ​ខ្លឹម​សារ​នៃ​អត្ថបទ​​​អ្វី​ទាំង​អស់។ ឯ​មួយ​ចំនួន​ទៀត​បាន​ប្រើប្រាស់​រូប​ភាព​អាសអាភាស ក្នុង​ការ​ទាក់​ទាញ​ឲ្យ​អ្នក​មើល​ចូល​ទៅ​កាន់​ ប្លក់​របស់​ខ្លួន​ តែ​ធាតុ​ពិត​នៅ​ពេល​ដែល​អ្នក​ទស្សនា​បាន​ចុច​ចូល​ទៅ​មើល​ គឺ​ទទេ​ស្អាត។

ភាគ​ច្រើន​នៃ​ពួក​គេ​ទាំង​នោះ​បាន​ធ្វើ​ការ​ចែក​រំលែក​តំណ​ភ្ជាប់​( Link) នៃ​ប្លក់​របស់​ខ្លួន​ចូល​ទៅ​កាន់​ បណ្ដាញ​សង្គម​ល្បី​មួយ​ចំនួន​ជាពិសេស Facebook ដោយ​ពួក​គេ​បាន​បង្កើត​ជា​គណនី​ដែល​ប្រើប្រាស់ ឈ្មោះក្លែង​ក្លាយ​ ជាមួយ​នឹង​រូបថត​នារី​ស៊ិចស៊ី​ ស្រស់ស្អាត​ រួច​ធ្វើ​​​ការ​ចែក​រំលែក​តំណ​ភ្ជាប់​ទាំងនោះ​ចូល​ទៅ​កាន់ Group ជា​ច្រើន​។ ដែល​នេះ​ជា​មូលហេតុ​​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ងាយ​ស្រួល​នឹង​ចាញ់​បោក​ពួក​គេ។

ទាំង​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​អ្នក​ប្រើប្រាស់​ Internet ជា​ច្រើន​​មាន​ផ្នត់​គំនិត​ក្នុង​ការ​មិន​ចូល​ចិត្ត​ និង​គិត​ថា គ្រប់​ប្លក់ ឬ​វេបសាយ​​ដែល​បង្កើត​ដោយ Blogspot សុទ្ធ​តែ​ជា​ប្លក់ ឬ​វេបសាយ​បោក​ប្រាស់។ ការ​ពិត​ វេបសាយ ឬ​ប្លក់​ដែល​បង្កើត​ជា​មួយ​នឹង​ Blogspot មិន​មែន​សុទ្ធ​តែ​អាក្រក់ និង​បោក​ប្រាស់​ទាំង​អស់​​នោះ​ទេ ប៉ុន្តែ​មាន​ជន​អគតិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិន​បាន​ប្រើប្រាស់​ខួរ​ក្បាល ក៏​ដូចជា​ចង់​បាន​លុយ​ដោយ​មិន​ខ្វល់​ពី​ផល់​ប៉ះ​ពាក់​ទៅ​ដល់​អ្នក​ដទៃ​បាន​ប្រើប្រាស់​វា​ក្នុង​ការ​បោក​ប្រាស់​អ្នក​អាន​ជា​ដើម។

អ្វី​ដែល​ពួក​គេចែក​រំលែក​ក្នុង Group
នេះ​គឺ​ជាប្លក់​ដែល​អ្នក​មើល​ឃើញ​បន្ទាប់​ពី​ចុច Link

​គួរ​បញ្ជាក់​ផង​ដែរ​ថា Blogspot ឬ Blogger គឺ​ជា​សេវាកម្ម​មួយ​របស់​ Google ដែល​លោក​អ្នក​អាច​ធ្វើ​ការ​បង្កើត​ប្លក់​ ឬ​វេបសាយ​ដោយ​ឥត​ថ្លៃ ហើយ​មិន​ចាំ​បាច់​ក្នុង​ការ​ចំណាយ​ទៅ​លើ​ថ្លៃ Domain ឫ Hosting ជាដើម​ ។ ​ប្លក់​ ឬ​វេបសាយ​ដែល​បង្កើត​ជាមួយ​ Blogspot តែ​ង​តែ​មាន​អាសយដ្ឋាន​នៅ​ខាង​ចុង​ភ្ជាប់​ជាមួយ​ពាក្យ​ថា .blogspot.com (ឧទាហរណ៍ movie.blogspot.com , khmer.blogspot.com ) ​តែ​នៅ​​ក្នុង​នោះ​​​លោក​អ្នក​ក៏​អាច​ធ្វើ​ការ ផ្លាស់​ប្ដូរ​ទៅកាន់​ Domain ធម្មតា​ក៏​បាន​ដូចជា movie.com, khmer.net ជាដើម​៕​​

អត្ថបទដោយ ៖ Mr DEE
រក្សាសិទ្ធិដោយ ©CAMBOMAG


  • អ្នក​ប្រើប្រាស់ Blogspot នៅ​កម្ពុជា​មួយ​ចំនួន​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​ Blogspot已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: