លំហាត់​ Yoga សត្វ​សុនខ​នៅ​ហុងកុង​បំបែក​កំណត់​ត្រា​ពិភពលោក​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ នៅ​ទីក្រុង​ ហុងកុង​ មាន​បើក​ថ្នាក់​លំហាត់​ Yoga សម្រាប់​សត្វ​សុនខ​ ជាមួយ​និង​ម្ចាស់​របស់​វា​ ដោយ​ក្នុង​នោះ​មាន​សត្វ​សុនខ​ និង​ម្ចាស់​ ចំនួន​ ២៧០គូ​ បាន​ចូល​រួម​ ដែល​ធ្វើ​ឲ្យ​ថ្នាក់​ Yoga សម្រាប់​សត្វ​សុនខ​ ឬ​ ហៅថា​ Doga នេះ​ អាច​បំបែក​កំណត់​ត្រា​ពិភពលោក​ចាស់​ ដែល​ជា​ថ្នាក់​ Doga ធ្វើ​ឡើង​នៅ​ San Diego ថ្ងៃទី ២៥ ខែ មករា​ ឆ្នាំ ២០១៥ ដោយ​មាន​អ្នក​ចូល​រួម​ចំនួន​ ២៦៥ នាក់​ រួម​ជាមួយ​នឹង​សត្វ​សុនខ​របស់​ពួកគេ​។

នៅ​ក្នុង​លំហាត់​ Doga នេះ​អ្នក​ដែល​ស្រលាញ់​សត្វ​ចិញ្ចឹម​(សុនខ)​​របស់​ខ្លួន​ បាន​ចូល​រួម​ធ្វើ​លំហាត់​ Yoga ជាមួយ​សត្វ​របស់​គេ​ ដោយ​គេ​ធ្វើ​ការ​ម៉ាស្សា​ ទាញ​ដៃ​ទាញ​ជើង​សត្វ​របស់​គេ​ ទៅ​តាម​ចលនា​ ដែល​បង្ហាញ​ដោយ​គ្រូ​បង្ហាត់​ ដើម្បី​ឲ្យ​សត្វ​របស់​ពួកគេ​បាន​រីករាយ​ និង​សម្រាក​ ។

តាម​គ្រូ​បង្ហាត់​ឈ្មោះ Suzette Ackerman លំហាត់​ Doga នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សត្វ​សុនខ​ និង​ម្ចាស់​របស់​វា​កាន់​តែ​ជិត​ស្និត​ឡើង ពីព្រោះ​ថា​ប្រជាជន​នៅ​ ហុងកុង​ មាន​ភាព​ជាប់​រវល់​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​គេ​មិន​មាន​ពេល​វេលា​សម្រាប់​សត្វ​ជា​ទី​ស្រលាញ់​របស់​​ពួកគេ​ ហើយ​ថ្ងៃ​នេះ​ពួកគេ​មាន​ភាព​រីករាយ​ជា​​ខ្លាំង​ ។ ចំណែក​ឯ​អ្នក​ដែល​បាន​ចូល​រួម​វិញ​ ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​និង​ថ្នាក់​ Doga នេះ​ផង​ដែរ​ ត្បិត​ពួក​គេ​អាច​សប្បាយ​រីករាយ​ និង​បង្កើត​ភាព​ស្និត​ស្នាល​ជាមួយ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​​ ។

ប្រែ​សម្រួល​​៖ Sophany
ប្រភព​៖


  • លំហាត់​ Yoga សត្វ​សុនខ​នៅ​ហុងកុង​បំបែក​កំណត់​ត្រា​ពិភពលោក​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: