UEFA ការពារ​ ការ​យក​កីឡដ្ឋាន Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​ចេញ​មុខ​ការពារ​សេចក្ដី​សម្រេច​របស់​ខ្លួន​ដែល​យក​កីឡដ្ឋាន St Jakob-Park របស់​ក្លឹប​Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Europa League។

 

UEFA ការពារ​ ការ​យក​កីឡដ្ឋាន Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

 

ទឹកដី​របស់​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស្វីស​អាច​ដាក់​អ្នក​គាំទ្រ​៣៥០០០នាក់​នឹង​ត្រូវ​ប្រើ​សម្រាប់​កាត់​សេចក្ដី រវាង Liverpool និង Sevilla នៅ​ថ្ងៃ​១៨ ឧសភា​ខាង​មុខ ហើយ​វា​នឹង​ក្លាយ​ជា​កីឡដ្ឋាន​តូច​បំផុត​ទី២​ដែល​ត្រូវ​បាន​គេ​យក​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។

 

មូលហេតុ​ជុំវិញ​ការ​រើស​យក​កីឡដ្ឋាន St Jakob-Park នេះ​ស្ថាប័ន​ជា​ក្បាល​ម៉ាស៊ីន​បាល់ទាត់​នៅ​អឺរ៉ុប​បក​ស្រាយ​ថា សេចក្ដី​សម្រេច​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៤​ មក​ម្ល៉េះ ហើយ​ជា​ទូទៅ កីឡដ្ឋាន​ធំ​ៗ​តែង ត្រូវ​ប្រើ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League​ ដូច្នេះ UEFA មាន​ទំនោរ​ចង់​យក​កីឡដ្ឋាន​តូចជាង​ដើម្បី លេង Europa League​។ មូលហេតុ​ផ្សេង​ទៀត​គឺ​ការ​លេង​នៅ​កីឡដ្ឋាន​នៃ​បណ្ដា​ប្រទេស​នានា នឹង​ផ្ដល់ ឱកាស ដល់​អ្នក​គាំទ្រ​ជុំវិញ​ទ្វីប​អឺរ៉ុប​ទទួល​បាន​បទ​ពិសោធន៍​ទស្សនា​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ។

 

គួរ​រម្លឹក​ថា Liverpool ទទួល​បាន​សំបុត្រ​ចំនួន ១០២៣៦ កៅអី​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន ខណៈ Sevilla ទទួល​បាន​ចំនួន​តិច​ជាង​នេះ។ សំបុត្រ​ដែល​នៅ​សល់ ៨០០០កៅអី​ផ្សេង​ទៀត UEFA ​ដាក់​លក់​ជា​ទូទៅ និង​​ត្រៀម​ទុក​​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចូលរួម៕

 

UEFA ការពារ​ ការ​យក​កីឡដ្ឋាន Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

UEFA ការពារ​ ការ​យក​កីឡដ្ឋាន Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

UEFA ការពារ​ ការ​យក​កីឡដ្ឋាន Basel លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail