​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

ក្បួន​រថយន្ត​​​​​​​​​​​​ជាង ​១៥០០​គ្រឿង​​​​​ ​បាន​ដឹក​​មនុស្ស​​រាប់​ម៉ឺន​នាក់​​​ គេច​ចេញ​​ពី​ភ្លើង​ឆេះ​ព្រៃ​ Fort McMurray ​​ប្រទេស​កាណាដា ​ក្រោម​​ការ​ឃ្លាំ​មើល​​ពី​​ប៉ូលិស​​​​​​​ និង​ទាហាន​​​​​​ជាច្រើន​​​នាក់​ កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ​ ​ដែល​​​​​​​​គេ​ព្រមាន​​​ថា​​ភ្លើង​​នេះ​​នឹង​​​បន្ត​ឆេះ​​ជាច្រើន​សប្ដាហ៍​ទៀត ក្នុង​តំបន់​​​ពុំសូវ​​មាន​ប្រជាជន​រស់​នៅ។

 

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

 

​រូប​ថត​ជា​ច្រើន​សន្លឹក​​ត្រូវ​​បាន​គេ​បង្ហោះ​​​​​​​​​​ពី​ភ្លើង​ឆេះ​ព្រៃ​​ ​​​​ដែល​​មើល​ទៅ​ដូច​ជា​​តំបន់​​​សង្គ្រាម​ប្រយុទ្ធ​​ដូច្នោះ​ដែរ ​នៅ​ភាគ​ខាង​​ឦសាន ​ទីក្រុង Alberta ។ ​គិត​នៅ​ត្រឹម​​ថ្ងៃ​សៅរ៍​​នេះ​​​​ទីតាំង​ឆេះ​មាន​ទំហំ​ ១០១០​​គីឡូម៉ែត្រ​ការ៉េ​ហើយ គឺ​​ធំ​ជាង​​ទីក្រុង​​ញ៉ូយក​​ជិត​ ២៥%​។ ​​​​

 

ក្រុម​អាជ្ញាធរ​​​​និយាយ​​​​​ថា​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​គេ​បាន​​ជម្លៀស​ប្រជាជន​​​​ប្រមាណ​ ៧០០០​នាក់ ពី​តំបន់​ភ្លើង​​ឆេះ និង​បន្ត​ជម្លៀស​​​ទៀត​នៅ​​​ថ្ងៃ​​សុក្រ។

 

​​​​​ប្រជាជន​​ជាង​​ ១៥០០០​នាក់​ទៀត ​​នៅ​ជាប់​​​ក្នុង​ទីក្រុង ​ប៉ុន្តែ​​មិន​​មែន​ទាំង​អស់​​​​​នឹង​ចេញ​ឡើយ​។​នេះ​បើ​តាម​អភិបាល​ក្រុង​លោក Rachel Notley ថ្លែង។ យ៉ាង​​តិច​​​​​​មនុស្ស​​​​ ៨៨ ០០០​នាក់ ​ត្រូវ​បាន​​ជម្លៀស​ ​​និង​​ផ្ទះ​សម្បែង​ពលរដ្ឋ​​​ជាង ១៦០០​ខ្នង​​​​ត្រូវ​បាន​​ភ្លើង​​ឆេះអស់​៕

 

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

 

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​ក្បួន​រថយន្ត​​​​​​​​១៥០០​គ្រឿង​ ដឹក​ជម្លៀស​​ប្រជាជន​​​ពី​​ភ្លើង​ឆេះ​ព្រៃ​​នៅ​កាណាដា

​​​​​​​​​​​​​​​​​​

ចុចអាន៖ សណ្ឋាគារ​ភ្នំ​ភ្លើង ផ្ទុះ​ចេញ​ទឹក ដ៏​ស្រស់​ស្អាត មាន​តែ​១​លើ​លោក​

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN