​យប់មិញ! នៅកំពង់ផែផ្សារ​ក្រោមប៊ិះខ្ទេចអស់

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា តូប​លក់ដូរ​ចំនួន​១២​តូប​​ត្រូវ​​អគ្គិ​​ភ័យ​​ឆាបឆេះ​ បង្កឱ្យ​​​ភ្ញាក់​​ផ្អើលកាលពី​វេលា​ម៉ោង​​០២ ​និង​៣០​នាទីទៀប​​ភ្លឺ​​ថ្ងៃ​ទី​០៧ ​ឧសភា ​២០១៦ ស្ថិតនៅ​ចំណុច​មាត់កំពង់ផែផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក​ហង្ស ប៊ុ​ន​​ហាក់ អធិការរង​នគរបាល​ក្រុង​​កំពង់ឆ្នាំង​​ឱ្យ​​​​ដឹងថា តូប​​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​នោះ​មាន​១២តូប ដែល​​​សង់​​លក់​ដូរ​ទំនិញច្រើន​ប្រភេទនៅ​តាម​ផ្លូវ​ចុះកំពង់​ផែ ហើយ​ចំពោះ​មូលហេតុ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​​សង្ស័យលើករណី​​ទុ​ស្សេ​​​ខ្សែ​ភ្លើង ​។

ក្នុង​ករណី​ខាងលើ​នេះ បណ្តាល​​ឱ្យ​មនុស្ស​ម្នាក់​​​រង​របួស​ធ្ងន់ដោយសារ​ឆក់​ចរន្ត​អគ្គិស​នី បណ្តាល​ឱ្យ​សន្លប់ជា​​ច្រើន​​ម៉ោង និង​ត្រូវ​បាន​​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យផង​ដែរ ។ ​​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ គឺមាន​ចំនួន​ច្រើនគួ​រសម  ។ ក្នុង​​​ហេតុការណ៍ភ្លើងឆេះ​នេះដែរ ប្រើប្រាស់​រថយន្ត​​ពន្ល​ត់​បស់​​ស្នងការ​​ចំនួន​​២​​គ្រឿង និងរថយន្ត​របស់​មន្ទីរ​សា​ធា​រណៈការ​​មួយ​គ្រឿង​ បាន​ដឹក​ទឹក​ជា​ច្រើន​ជើង​យក​ទៅ​ពន្លត់ ទើប​គ្រប់គ្រងស្ថានការណ៍បាន ។