ព្រឹក​នេះ លោក ស្រី ចំរើន តាម​សួរ​លោក​កឹ​ម សុខា ដល់​ខេត្តសៀមរាប

ខេត្ត​​សៀមរាប ៖ ​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ ​ឧសភា ​២០១៦ ​នេះ លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​ថ្នាក់ដឹកនាំគណបក្ស​ប្រចាំ​ខេត្តសៀមរាប ខណៈនោះ​ក៏ឃើញ​មាន​វត្ត​មាន​​ក្រុម​តំណាង​​​​យុវជន​និស្សិត​របស់​លោក ស្រី ចំរើន ​បាន​បង្ហាញ​នៅ​កន្លែង​​វេទិកានោះដែរ ក្នុងបំណង​ដើម្បី​​តាម​សួរនាំ និង​​ទាមទារឱ្យ​​លោក​កឹ​ម សុខា បកស្រាយ​ការ​ពិត​ជុំវិញ​រឿងអាស្រូវ​ផ្លូវភេទ​របស់​ខ្លួន​ ។

គួររំលឹកថា លោក ស្រី ចំរើន ដែល​អះអាង​ថា ​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ក្រុម បាន​ដឹកនាំ​ក្រុម​យុវជន​ទៅ​កាន់​ភូមិ​-​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ទី​ដែល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​​សុពលភាព​លោកស្រី កែ សុវណ្ណ​រ័​ត្ន ជា​ប្រធាន​គណបក្ស​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ទទួលស្គាល់​ការ​ពិត​ក្នុង​សំណុំរឿង​ស្នេហា​ជាមួយ​ស្រី​មុំ ។