សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​

6 Videos


អ្នកសិល្បៈជនជាតិអាមេរិកមួយររូបឈ្មោះ Jason Borders បានប្រើកូនកាំបិតសាមញ្ញមួយធ្វើការឆ្លាក់រូបដ៏ល្អឥតខ្ចោះនៅលើឆ្អឹងលលាដ៍ក្បាលសត្វ និងធ្វើការដាក់លក់ក្នុតម្លៃរាប់រយនិងខ្លះមានតម្លៃដល់ពាន់ដុល្លារអាមេរិក ។

សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​

សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​

សិល្បកររូបនេះបានប្រមូលសន្សំឆ្អឹងនិងលលាដ៍ក្បាលសត្វតាំងពីលោកនៅក្មេងម៉្លេះដោយធ្វើការរក្សាទុកបានយ៉ាងល្អក្នុងបន្ទប់ដាក់សម្ភារក្នុងផ្ទះរបស់លោក ។ កាលនោះលោកមិនមានគំនិតចង់ធ្វើការច្នៃនិងដាក់តាំងនោះទេ ទើបតែក្នុងពេលថ្មីៗនេះលោកបានយកស្នាដៃដែលបានឆ្លាក់រួចទៅដាក់តាំងក្នុងពិព័រណ៍នៅ Lexington Art League និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​

គួរបញ្ជាក់ថាលោកធ្លាប់ចូលរៀននៅសាកលវិទ្យាល័យ Columbus College of Art and Design ក្នុងរដ្ឋ Ohio តែលោកធ្លាប់តែបានសិក្សានិងបង្កើតស្នាដៃតាមរយៈក្រដាស និងដីឥដ្ឋប៉ុណ្ណោះ ។ ក្រោយក្រោមលោកនឹកឃើញចង់បង្កើតស្នាដៃសិល្បៈតាមរយៈឆ្អឹងសត្វដែលលោកបានប្រមូលទុក ៕ សុផល

សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​
សិល្បករ​អាមេរិក​មួយ​រូប​ច្នៃ​ឆ្អឹង​សត្វ​ជា​វត្ថុ​សិល្បៈ​យ៉ាង​ប្រណីត​