ផូស៊ីល «​ម្តាយ​បំពេកូន​» កាលពី​៤៨០០​ឆ្នាំមុន ត្រូវបាន​រកឃើញ​នៅ​កោះ​តៃវ៉ាន់​

នា​កំណាយ​ផូស៊ីល​មួយ​នៅ​ក្រុង Taichung កោះ​តៃវ៉ាន់ ក្រុម​បុរាណ​វិទូរ បាន​រកឃើញ​សព​ស្ត្រី​ម្នាក់​ដែល​បំពេ និង​បំបៅកូន​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ចុងខែ​មេសា កន្លងមក​។​

​កំណាយ​បុរាណវិទ្យា​នៅ Ann He Road Ruin ក្នុង​ក្រុង Taichung កោះ​តៃវ៉ាន់ ត្រូវបាន​ចាប់​ផ្តើមឡើង តាំងពី​ឆ្នាំ​២០១៤ បន្ទាប់ពី​គេ​រកឃើញ​ឆ្អឹង និង​ផូស៊ីល​ជាច្រើន​ដែលមាន​វ័យ​ចំណាស់​៤៨០០​ឆ្នាំ​។ លោក Chu Whei-lee អ្នក​អភិរក្ស​ប្រចាំ​សារមន្ទី​វិទ្យាសាស្ត្រ​ធម្មជាតិ​នៅ​តៃវ៉ាន់ បាន​លើកឡើងថា​៖  «​ការរកឃើញ​សព​ម្តាយ​បំពេកូន គឺជា​ការរកឃើញ​ដ៏​អស្ចារ្យ​មួយ​។ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ម្តាយ​ចំពោះ​កូន​នា​សម័យបុរាណ​»​។

​ក្នុងចំណោម​ផ្នែក​នៃ​រាយ​កាយ​មនុស្ស​ប្រមាណ​៤៨​ដុំ ដែល​ត្រូវបាន​រកឃើញ​នៅ Ann He Road Ruin សព​ម្តាយ​បំពេកូន​គឺជា​ករណី​លើកដំបូង​បង្អស់​ដែល​មិន​ធ្លាប់​រកឃើញ​ពីមុន​នៅ​កោះ​តៃវ៉ាន់​៕