ភ្ញាក់ផ្អើល វះកាត់​ឃើញ​អន្ទង់​នៅក្នុង​ពោះ​មនុស្ស​

6 Videos


ជនជាតិវ័យកណ្តាលមនុស្សម្នាក់ មានអាការឈឺក្នុងពោះជាខ្លាំង ក៏ទៅមន្ទីរពេទ្យ ធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើល ស្លឺភ្នែកគ្រប់គ្នា ដោយពេលវះកាត់ទៅ ជួបសត្វអ្វីម្យ៉ាងមានប្រវែង ៥០ សង់ទីម៉ែត្រ វារស់លូតលាស់ និង ងាប់ក្នុងពោះមនុស្ស ។

នៅមន្ទីរពេទ្យទីក្រុងណានយ៉ាង មណ្ឌលហ៊ឺណាន ប្រទេសចិន បានធ្វើការវះកាត់សង្គ្រោះបុរសចិនម្នាក់នោះជាបន្ទាន់ ក្រោយពីមានអាការឈឺពោះខ្លាំង គ្រូពេទ្យក៏យកទៅថត ឃើញសត្វម្យ៉ាង មានលក្ខណៈប្រហាក់ប្រហែលសត្វពស់ រាងវែង តែតាមពិតគឺជាសត្វអន្ទង់ទៅវិញ ។

គ្រូពេទ្យជំនាញខាងថ្លើម និង អាហារ បាននិយាយថា «ដំបូងឡើយមិនដឹងមូលហេតុអ្វីឱ្យប្រាកដ ហើយសន្និដ្ឋានថា អាចជាជំងឺទាចទឹក ប៉ុន្តែទីបំផុត ឃើញនៅក្នុងពោះវៀន គឺជាសត្វអន្ទង់ មានប្រវែងកន្លះម៉ែត្រ និង ទំហំ 0,5 សង់ទីម៉ែត្រ» ។

គេមិនទាន់ដឹងពីមូលហេតុអ្វី បានជាមានសត្វអន្ទង់ចូលក្នុងពោះវៀនបុរសនោះ វាចូលតាមណា ។ គ្រួសាររបស់បុរសអ្នកជំងឺ វ័យ ៥៤ ឆ្នាំនេះ បាននិយាយថា កាលពី ២-៣ ឆ្នាំកន្លងទៅ គាត់បានវះកាត់ពោះវៀនធំម្តងរួចមកហើយ តែមិនមានឃើញអ្វីឡើយ ។

ទោះយ៉ាងណា គ្រូពេទ្យបានសន្និដ្ឋានថា «អន្ទង់នោះអាចចូលបាន ដោយសារ ក្នុងពេលបុរសនោះចុះទឹករកត្រី ពេលវានៅតូច ហើយលូតលាស់ធំក្នុងពោះតែម្តង ។ ម្យ៉ាងទៀត អាចពេលផឹកទឹកទន្លេ រួមទាំងការចុះងូតទឹកផង ទើបចូលក្នុងពោះបានងាយដូច្នេះ» ៕

សូរ្យរិទ្ធ (សានុក)