គិត​ម៉េច​វិញ​បើ​ Chelsea ហៅ​ Drogba មក​វិញ​នៅ​ខែ​មករា​ ?

កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ប្រធាន​ក្លឹប​ Chelsea លោក​ Roman Abramovich បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​វីរបុរស​របស់​ក្លឹប​ Chelsea គឺ​កីឡាករ​ Dier Drogba ឲ្យ​ត្រលប់​កាន់​ទឹក​ដី​ Stamford Bridge សារ​ជា​ថ្មី​នៅ​ខែ​មករា​ខាង​មុខ​ ។

ដោយ​យោង​តាម​សារព័ត៌មាន​ Jeune Afrique បាន​បញ្ជាក់​ថា​លោក​ Abramovic បាន​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​កាន់​កីឡាករ​ Drogba ហើយ​បាន​ហៅ​គេ​ឲ្យ​ត្រលប់​មក​កាន់​ក្លឹប​ Chelsea សារ​ជា​ថ្មី​ដើម្បី​ជួយ​ក្លឹប​ព្រោះ​បច្ចុប្បន្ន​ទម្រង់​លេង​របស់​ក្លឹប​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ។

គួរ​រំលឹក​ថា​កីឡាករ​ Drogba បាន​ចាក​ចេញ​ពី​ក្លឹប​ Chelsea ក្រោយ​ពី​បាន​ឈ្នះ​ពាន​ English Premier League កាល​ពី​រដូវ​កាល​២០១៤-២០១៥​ ហើយ​បច្ចុប្បន្ន​គេ​កំពុង​លេង​ជាមួយ​ក្លឹប​ Motreal Impact ។ ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ Drogba មាន​វ័យ​៣៧​ឆ្នាំ​ទៅ​ហើយ​ក្ដី​ប៉ុន្តែ​​គេ​នៅ​តែ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១២​ប្រកួត​ឲ្យ​ Montreal គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • គិត​ម៉េច​វិញ​បើ​ Chelsea ហៅ​ Drogba មក​វិញ​នៅ​ខែ​មករា​ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: