អ្នក​ម្តាយ​ដែល​មាន​ផ្ទៃពោះ​ចំនួន​ពី​១​ទៅ​២​ខែ គួរតែ​ប្រយ័ត្ន​ពីអ្វី​?

នៅពេលដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​ពីរ​ខែ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្លាំង ព្រោះ​វា​ជា​ដំណាក់កាលដែល​អ្នក​ងាយ​ទទួល​រងគ្រោះថ្នាក់​បំផុត​នៅពេល​ដែល ​អ្នក​មិន​ប្រយ័ត្ន​។ ដូចនេះ​តើ​មាន​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ហើយ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ធ្វើ​ដើម្បី​អប់រំ​ទារក​ក្នុង​ផ្ទៃ​នោះ​?

នៅពេលដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​១​ទៅ​២​ខែ អ្នក​អាច​ស្តាប់​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត​មួយ​ចំនួនឬ​ចម្រៀង​កូនក្មេង​ក៏​បាន​ដែរ ដើម្បី​ឲ្យ​កូន​ក្នុងផ្ទៃ​អាច​ស្តាប់​បាន នោះ​វា​នឹង​អាច​ជួយ​ឲ្យ​ខួរក្បាល​កូន​លូតលាស់បានល្អ​ចាប់ពី​ពេល​ដំបូងនៃ​ការរីក​ដុះ​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​។ ហើយ​នៅ​ដំណាក់កាល​នេះ ​គឺជា​ដំណាក់កាល​ដែល​អ្នក​ងាយ​រលូត​កូន​បំផុត ដូចនេះ​អ្នក​គួរតែបញ្ឈប់​ការធ្វើ​ចលនា​ធ្ងន់ៗ​មួយចំនួនដោយ​មិន​ត្រូវ​ឲ្យ​រាងកាយអ្នក​នឿយហត់​ពេក​ទេ ជាពិសេស​គឺ​មិន​ត្រូវ​ទៅ​ដើរលេង​នៅ​កន្លែង​ផ្សេងៗ​ក្នុង​រយៈពេល​យូរ​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​នឿយហត់​ខ្លាំងណាស់ ហើយ​អ្នក​ត្រូវតែ​ផ្អាក ​កុំ​រួមភេទ​ជា​បណ្តោះអាសន្ន ព្រោះ​វា​ក៏​អាច​ប៉ះពាល់​ដល់​ទារក​ដែរ​។ ចំនុច​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​តែ​នៅ​កន្លែង​ដែល​ស្ងាត់ ទើប​ល្អ​ចំពោះ​អ្នកនិង​កូន​ក្នុង​ផ្ទៃ​៕
ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អ្នក​ម្តាយ​ដែល​មាន​ផ្ទៃពោះ​ចំនួន​ពី​១​ទៅ​២​ខែ គួរតែ​ប្រយ័ត្ន​ពីអ្វី​?已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: