ស៊ុត​ស្ងោរជា​ម្ហូប​ល្អ​បំផុតសម្រាប់​អាហារ​ថ្ងៃត្រង់​

មនុស្ស​តិច​ណាស់ ដែល​បាន​ដឹង​អំពី អត្ថប្រយោជន៍​នៃ​ស៊ុត​។​

១. ស៊ុត សម្បូរ​វីតាមីន សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​។ ស៊ុត មាន​ផ្ទុក​ជាតិ​ផូស្វ័រ វីតាមីន B12 រី​បូ​ហ្វា​វីន កូ​លីន និង​អាស៊ីត​អា​មី​ណូ​។ ស៊ុត ជួយ​បង្កើន​កម្លាំង និង​ម៉ាស​សាច់ដុំ​។​

២. ស៊ុត មាន​កាឡូរី​ទាប គឺ​ប្រហែលជា ៧៨ កា​ឡូរី អឺចឹង អ្នក​អាច​ញ៉ាំ​វាពីរ​គ្រាប់ សម្រាប់​អាហារ​ថ្ងៃត្រង់​។ អ្នក​ញ៉ាំ​ស៊ុត​ពេល​ថ្ងៃត្រង់ ច្រើន​តែ​ឆ្អែត​បានយូរ ហើយ​មិន​សូវ​ឃ្លាន​អាហារ​ទៀតឡើយ ដូច្នេះ វា​ពិតជា​ល្អ សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។​

៣. ស៊ុត ជួយ​បង្កើន​ការរំលាយ​អាហារ និង​ជំនួយ​ថាមពល ជាពិសេស សម្រាប់​អ្នក​ធ្វើការ​ដោយ​កម្លាំង​កាយ​។​

៤. ស៊ុត មាន​អង់​ទី​អុក​ស៊ីដង់ ដូចជា Lutein និង Zeaxanthin ដែល​ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក​។​

៥. ស៊ុត ត្រូវបាន​គេ​ចាត់ទុកថា ជា​សារធាតុចិញ្ចឹម ដែល​រាងកាយ​យើង​ត្រូវការ​។​

៦. ស៊ុត ងាយ​ចម្អិន​ណាស់ ដូចជា ស្ងោរ ឆា ចៀន ក្រឡុក ឬ​លាយ​នឹង​ទឹក​ផ្លែឈើ​ជា​ដើម​៕

ប្រភព៖ iknow

  • ស៊ុត​ស្ងោរជា​ម្ហូប​ល្អ​បំផុតសម្រាប់​អាហារ​ថ្ងៃត្រង់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: