រថយន្តតួរីស២គ្រឿង បើកលឿនដូចហោះ បើកបុកគ្នាពេញទំហឹង ឆេះសន្ធោសន្ធៅ លើផ្លូវជាតិលេខ៣

ខេត្តកំពត ៖ កាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ រថយន្ត តួរីសដឹកអ្នដំណើរ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹង បង្កឲ្យកើតភ្លើងឆេះ សន្ធោ សន្ធៅនៅខាងលិចស្ពានដុកទ្រំចម្ងាយជាង១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិ លេខ៣ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលចរាចរបានអោយដឹងថាមុនកើតហេតុរថយន្តតួរីសទាំង២គ្រឿងខាង លើបើកបរក្នុងទិសដៅ បញ្រ្ចាសទិសក្រោមមេឃធ្លាក់ភ្លៀង មួយមេរថយន្តជាន់ ហ្វ្រាំងអត់ស៊ីខណៈផ្លូវរអិលផងក៏ជ្រុលទៅបុករថយន្តតួរីសម្ខាងទៀតក៏បង្កឲ្យមាន កើតភ្លើងឆេះរថយន្តទាំងពីរគ្រឿងនេះម៉ដ្ឋសល់តែឆ្អឹងរថយន្តប៉ុណ្ណោះប៉ុន្តែសំណាង ល្អ គ្មានមនុស្សណាម្នាក់ ទទួលរងរបួសអ្វីឡើយ ៕

រថយន្តតួរីស២គ្រឿង បើកលឿនដូចហោះ បើកបុកគ្នាពេញទំហឹង ឆេះសន្ធោសន្ធៅ លើផ្លូវជាតិលេខ៣ រថយន្តតួរីស២គ្រឿង បើកលឿនដូចហោះ បើកបុកគ្នាពេញទំហឹង ឆេះសន្ធោសន្ធៅ លើផ្លូវជាតិលេខ៣